ទិញ​ទៀត​ហើយ! ស្ថាបនិក​ Zara ទិញ​អគារ​ពាណិជ្ជកម្ម​នៅ​ New York តម្លៃ​កន្លះ​ពាន់​លាន​ដុល្លារ

អន្តរជាតិ

លោក Amancio Ortega ស្ថាបនិក​ក្រុមហ៊ុន​លក់​សម្លៀកបំពាក់​ធំ​បំផុត​មួយ​លើ​លោក Zara បាន​ប្រកាស​ទិញ​យក​អគារពាណិជ្ជកម្ម​មួយ​ឈ្មោះ Dutch 19 នៅ​ទីក្រុង New York សហរដ្ឋអាមេរិក។ នេះ​បើតាម​ការ​ចុះផ្សាយ​ពី The Real Deal និង​បាន​បញ្ជាក់​ផ្ទាល់​ពី​អ្នកតំណាង Ortega។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភព​ដដែល​បាន​បន្ថែម​ថា ក្រុមហ៊ុន Pontegadea ដែល​គ្រប់គ្រង​ដោយ Ortega បាន​ចុះកុងត្រា​ទិញ​យក​អគារ​ពាណិជ្ជកម្ម​ទំនើប​កំពស់ ៦៤ ជាន់ ក្នុង​តម្លៃ​ប្រហែល ៥០០ លាន​ដុល្លារ ហើយ​វា​ត្រូវ​បាន​លក់​ដោយ​ Carmel Partners។

សូមជម្រាប​ដែរ​ថា កាលពី​ដើមឆ្នាំ​នេះ Pontegadea ក៏​ធ្លាប់​បាន​ទិញ​អគារ​ជាច្រើន​ណាស់​មក​ហើយ​ ដូចជា​អគារ​ពាណិជ្ជកម្ម​នៅ Glasgow តម្លៃ​ប្រហែល ២៣៦ លាន​ដុល្លារ និង​ Royal Bank Plaza នៅ​ទីក្រុង Toronto ប្រទេស​កាណាដា តម្លៃ​ប្រហែល ៩១០ លាន​ដុល្លារ។

ដោយឡែក បុរស​ដែល​នៅ​ពី​ក្រោយ​ការទិញ​អគារ​ពាណិជ្ជកម្ម​ជាច្រើន​កន្លែង​នេះ​គឺ​ជា អ្នកមាន​បំផុត​ប្រចាំ​អេស្ប៉ាញ​លោក Ortega ដែលមាន​ទ្រព្យសម្បត្តិ​ប្រមាណ ៤៨,៥ ពាន់​លានដុល្លារ បើ​យោង​តាម​ការ​ចុះផ្សាយពី Bloomberg’s Billionaire Index៕