សរុបព្រឹត្តិការណ៍អាជីវកម្មសំខាន់ៗប្រចាំសប្តាហ៍

អាជីវកម្ម

ពេញមួយ​សប្តាហ៍នេះ ឧកញ៉ាញូសន៍បានផលិតព័ត៌មានជុំវិញអាជីវកម្ម ជាផ្នែកមួយដើម្បីចូលរួមបំផុសចលនាគាំទ្រផលិតផលក្នុងស្រុក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សប្តាហ៍នេះយើងបានស្រាវជ្រាវចងក្រងពីប្រវត្តិសហគ្រាសក្នុងស្រុកដ៏លេចធ្លោចំនួនពីរ ដែលដំណើរការអាជីវកម្ម​លើវិស័យផ្នែកអាហារ។

ចាប់ផ្តើមដំបូង​គឺ​ភោជនីយដ្ឋាន ផាក កាហ្វេ ដែលបង្កើតឡើងដោយសហគ្រិនខ្មែរមួយក្រុមជាភោជនីយដ្ឋានប្រេនក្នុងស្រុកនាំមុខគេមួយ ដែលបានចាប់ផ្តើមអាជីវកម្មតាំងពីឆ្នាំ ២០០៤។ កេរ្តិ៍ឈ្មោះរបស់ផាក កាហ្វេ ត្រូវបានការទទួលស្គាល់ពីមហាជន ក្រៅពីជាស្លាកយីហោអាជីវកម្មអាហារក្នុងស្រុក គឺជាភោជនីដ្ឋានខ្មែរទី១ ដែលបម្រើអាហារគ្មានប៊ីចេងលើគ្រប់មុខម្ហូប។

បន្ត​មកទៀត​គឺសហគ្រាសផលិតមីជាតិរបស់ក្រុមហ៊ុន វ័នម៉រ មេនូហ្វេកឆឺរីង ដែលជាយីហោមីក្នុងស្រុកមួយទៀត ដែលចេញចរាចរលើទីផ្សារជាង ៣ ឆ្នាំ។

ក្រៅពីនេះក្រុមផលិតព័ត៌មានផ្នែកអាជីវកម្មរបស់ឧកញ៉ាញូសន៍ ក៏បានសម្ភាសន៍អ្នកជំនួញ និងម្ចាស់សហគ្រាសតាមបណ្តាខេត្តមួយចំនួនលើដំណើរការអាជីវកម្មផ្សេងៗ។

យើងបានសម្ភាសន៍ម្ចាស់កសិដ្ឋានមួយនៅខេត្តមណ្ឌលគីរី លើការចិញ្ចឹមសត្វសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។

កសិដ្ឋាន ៤០០ មានទីតាំងនៅខេត្តមណ្ឌលគិរី ដែល​ក្រៅពីចិញ្ចឹមសត្វជាង ៤០០ ប្រភេទសម្រាប់លក់លើទីផ្សារ កសិដ្ឋាន​នេះ​ក៏​ផ្ដល់ដំណោះស្រាយសេវាកម្មបច្ចេកទេសកសិកម្ម ដំណោះស្រាយប្រឹក្សាយោបល់លើការបង្កើតអាជីវកម្មកសិកម្ម ដំណោះស្រាយផ្ដល់សេវាសម្ភារៈ ថ្នាំសត្វ និងម៉ាស៊ីនកសិកម្ម និងដំណោះស្រាយជួយរកទីផ្សារលើផលិតផលកសិកម្ម។

ក្រៅពីនេះ ក្រុមការងារក៏បានសម្ភាសន៍អ្នកជំនួញរកស៊ីបុកល្ហុកមួយកន្លែងនៅ​រាជធានី​ភ្នំពេញ ដែលមាន​បច្ចេកទេស​អាចច្នៃទឹកប្រហុកដ៏ពិសេសគ្មានក្លិន ដែលកំពុងទទួលជោគជ័យហើយពង្រីកសាខាជាច្រើនកន្លែង។
លើសពីនេះទៀត ក្រុមការងារក៏បានសម្ភាសន៍អ្នកលក់បង្អែមនៅខេត្តបាត់ដំបង ដែលបង្កើតនំដង្កូវដែលមួយថ្ងៃអាចលក់បានរាប់រយចាន ក៏ដូចជាសិប្បកម្មមួយនៅខេត្តបាត់ដំបងនាដែលបានច្នៃចេកឆាប មួយខែអាចលក់បានពី ៥០០-៦០០ កេះ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក៕

លម្អិតបន្ថែមព័ត៌មាន​អាជីវកម្ម​ខាងលើ សូមចុចលីងខាងក្រោមនេះ……..

១/ ផាក កាហ្វេ ភោជនីយដ្ឋាន​ខ្មែរ​ទីមួយ​បម្រើអាហារអត់ប្រើ​ប៊ីចេង បង្កើត​ឡើង​ជិត ២០ ឆ្នាំ

២/ ស្គាល់​ប្រវត្តលម្អិត មីជាតិ​​យីហោ​មីខ្មែរ​ទីពីរ​វាយលុកទីផ្សារ​កម្ពុជា

៣/ មកដឹងពីចំណុចពិសេសផ្សារហ្វេនប៊ីរបស់ឧកញ៉ាច័ន្ទ តារា

៤/ គ្រួសារ​មួយ​មានរូបមន្តធ្វើ​បង្អែមពិសេស ​មួយថ្ងៃលក់​ដាច់​ជាង ១ពាន់ចាន ចំណូល​វិញមិនក្រោម ៣០០ ដុល្លារ

៥/ បុកល្ហុង TWO SISTERS ប្រើ​រូបមន្តពិសេសច្នៃទឹកប្រហុក​គ្មានក្លិន ​អាច​ឲ្យ​គ្រប់គ្នា​ញាំ​គ្មាន​បារម្ភ

៦/ ចេកស្រស់មិនសូវមានទីផ្សារ ម្ចាស់សិប្បកម្ម​នៅ​បាត់ដំបង​​ច្នៃចេកឆាប លក់បាន​ពី​ ៥០០-៦០០ កេះក្នុងមួយ​ខែ

៧/ ផ្អាក​ស្ថានីយប្រេង​មួយ​កន្លែង​នៅ​ទួលទំពូង ក្រោយ​សាងសង់​​​មិនស្របតាមប្លង់បច្ចេកទេស

៨/ កសិដ្ឋាន​មួយ​នៅ​ខេត្ត​មណ្ឌលគីរី លក់​​ព្រាប​មួយ​គូ​បាន​តម្លៃ​ចន្លោះ​ពី ១៥០០ ដុល្លារ ទៅ ២០០០ ដុល្លារ