អ្នកឧកញ៉ា ហុង ពីវ ប្រកាសបញ្ចុះថ្លៃសិក្សា ៥០% សម្រាប់អ្នករស់នៅក្នុងបុរីពិភពថ្មី ៤ទីតាំង

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ហុង ពីវ អគ្គនាយកបុរីពិភពថ្មី ​​​និង​ជា​ស្ថាបនិក​សាលា​បញ្ញាសាស្ត្រអន្តរជាតិ-អ្នក​ឧកញ៉ា ហុង ពីវ​ បាន​ប្រកាស​បញ្ចុះ​តម្លៃ​សិក្សា ៥០% សម្រាប់​ឆ្នាំ​ទី​១ ​​ដល់​​អតិថិជន​និង​សិក្សានុសិស្ស​ទាំង​អស់ ដែល​រស់​នៅ​​ក្នុង​បុរី​ពិភពថ្មី​ ទាំង​៤​ទីតាំង​គឺ ឈូកវ៉ា២ កួរស្រូវ២ ផ្លូវជាតិលេខ៣ និងកំបូល៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈការ​ប្រកាស​​តាម​ទំព័រហ្វេសប៊ុក​របស់​អ្នកឧកញ៉ា កាល​ពី​ថ្ងៃ​អាទិត្យ​ ទី១៧ ខែកក្កដា​ ​​បាន​ឱ្យ​ដឹង​ថា ​​សម្រាប់​សិស្សានុសិស្ស​ដែល​ចុះ​ឈ្មោះ​ចាប់ពី​ពេល​នេះ ​​​នៅ​តាម​សាខា​ទាំង​៤​ខាង​លើ ​​នឹង​ទទួល​បាន​​ការ​បញ្ចុះ​តម្លៃ ៥០% សម្រាប់​ឆ្នាំ​ទី​១, ៤០% សម្រាប់​ឆ្នាំ​ទី​២ និង​បញ្ចុះ​ ៣០% ចាប់ពី​ឆ្នាំ​ទី​៣ រហូត​ដល់​ចប់​ថ្នាក់ទី១២។

សូមបញ្ជាក់​ថា ដើម្បីចូលរួមលើកស្ទួយវិស័យអប់រំ បុរី ពិភពថ្មី និងសាលាបញ្ញាសាស្ត្រអន្តរជាតិ បានចាប់​ដៃគ្នាចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ លើការបើកដំណើរការសាលារៀន ចាប់ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់​ទី១២ នៅក្នុងបុរីពិភពថ្មីជាផ្លូវការ។ ពិធីចុះហត្ថលេខាបានធ្វើឡើងក្រោមវត្តមានអ្នកឧកញ៉ា ហុង ពីវ ម្ចាស់បុរីពិភពថ្មី និងលោកបណ្ឌិត កុល ផេង ស្ថាបនិក និងជាប្រធានសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា កាលពី​ថ្ងៃសុក្រ ទី៧ ខែមករា ឆ្នាំ២០២២៕