ឡាក់គីម៉ាឃីតគ្រុបបង្កើតឡើងនៅក្នុងខែមីនា ឆ្នាំ១៩៩៣ ដែលឈរលើទស្សនៈវិស័យដើម្បីនាំមកផលិតផលល្អៗ មិនមែនសម្រាប់តែជនជាតិបរទេសគឺសម្រាប់ជនជាតិខ្មែរផងដែរ។
សាខាដំបូងផ្សារទំនើបឡាក់គី បើកនៅលើផ្លូវព្រះសីហនុ ដែលបានបម្រើការជូនអតិថិជន នូវផលិតផលដែលមានគុណភាពខ្ពស់លើទំនិញស្រស់ និងមានផលិតផលជាច្រើនមុខទៀតទាំងនាំចូលនិងនៅក្នុងស្រុក។
ឡាក់គីបើកដំណើរការផ្សារទំនើប និងផ្សារអ៊ិចប្រេសមកដល់ពេលនេះមានជាង ៥៥ ទីតាំង នៅទូទាំងប្រទេស និងផ្តល់ការងារដល់បុគ្គលិកជាង ១៣០០ នាក់។ ជាហាងលក់រាយឈានមុខគេនៅកម្ពុជា ឡាក់គីផ្តល់ជូននូវប្រភេទអាហារស្រស់ គ្រឿងទេស និងផលិតផលជាច្រើនដែលមានម៉ាកនាំចូល និងផ្តាច់មុខជាច្រើន ដែលមានលក់តែនៅឡាក់គីនៅកម្ពុជា។ ហាងឡាក់គីនៅតែបន្តពង្រីកក្នុងទីក្រុងភ្នំពេញ និងបណ្តាខេត្តមានសៀមរាប និងបាត់ដំបង។
ឌីអេហ្វអាយឡាក់គីប្រាយវេតលីមីតធីត
ឌីអេហ្វអាយឡាក់គីប្រាយវេតលីមីតធីត ជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងឡាក់គីម៉ាឃីតគ្រុប និងឌីអេហ្វអាយរីថែលគ្រុប នៅថ្ងៃទី ៨ ខែមីនាឆ្នាំ ២០១២។ ឌីអេហ្វអាយរីថែលគ្រុប (“ គ្រុប”) គឺជាក្រុមហ៊ុនលក់រាយឈានមុខគេនៅអាស៊ី។
នៅថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០២១ គ្រុបមានប្រតិបត្តិការហាងជាង ១០,០០០ កន្លែង។ ក្រុមហ៊ុនមេរបស់គ្រុបគឺ Dairy Farm International Holdings Limited ដែលមានទីតាំងនៅទីក្រុង Bermuda និងមានការចុះបញ្ជីជាស្តង់ដារនៅផ្សារហ៊ុន London Stock Exchange ហើយក៏មានចុះបញ្ជីនៅផ្សារហ៊ុន Bermuda និង Singapore។ អាជីវកម្មរបស់គ្រុប ត្រូវបានគ្រប់គ្រងពីទីក្រុងហុងកុងដោយក្រុមហ៊ុន Dairy Farm Management Services Limited តាមរយៈការិយាល័យប្រចាំតំបន់របស់ខ្លួន។
ឌីអេហ្វអាយរីថែលគ្រុបគឺជាសមាជិកនៃ Jardine Matheson Group។
គោលដៅ
គោលដៅផ្សារឡាក់គី គឺផ្តល់ជូនអតិថិជននៅទូទាំងអាស៊ីនូវផ្សារមួយដែលពួកគេទុកចិត្ត តាមរយ:គុណភាព សេវាកម្ម និងគុណប្រយោជន៍។
គុណតម្លៃ
ដោយឡែកគុណតម្លៃវិញ ឡាក់គីតែងតែយល់ថា អតិថិជនសំខាន់ជាងអ្វីៗទាំងអស់។ យើងគោរពគ្នាទៅវិញទៅមក យើងយកចិត្តទុកដាក់អស់ពីចិត្ដ យើងធ្វើរឿងត្រឹមត្រូវ៕