សម្ដេចតេជោ នឹងទៅកាន់ទីក្រុង​អ៊ូហាន ដើម្បីសួរសុខទុក្ខនិស្សិតខ្មែរ

ព័ត៌មានថ្មីៗ សង្គម​ និង​សេដ្ឋកិច្ច


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បាន​លើកឡើង​ថា សម្ដេច​នឹង​អញ្ជើញ​ទៅសួរសុខទុក្ខ​និស្សិតខ្មែរ​នៅ​ទីក្រុង​អ៊ូហាន ប្រទេសចិន នាថ្ងៃទី ០៥ ខែកុម្ភៈ ២០២០ ស្អែ​កនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


តាមរយៈអត្ថបទ «សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយស្ថាបនិកអង្គការសហព័ន្ធសន្តិភាពសកល» ដែលបាន​បង្ហោះ​នៅ​លើ​ផេកផ្លូវការ​របស់​សម្ដេចតេជោហ៊ុនសែន កាលពីរសៀលថ្ងៃទី៤ កុម្ភៈ ២០២០ ហើយ​នៅឃ្លាចុងបញ្ចប់​សម្ដេចតេជោ ហ៊ុន​ សែន​បាន​សរសេរ​ថា “នៅថ្ងៃស្អែកទី៥ កុម្ភៈ សម្តេចបានរាយការណ៍ជូនថ្នាក់ដឹកនាំចិនរួចហើយថា សម្តេចនឹង​អញ្ជើញទៅសួរសុខទុក្ខនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅទីក្រុង​វូហាន​ ដើម្បីបង្ហាញពីភាពកក់ក្តៅ និងដើម្បីកុំឲ្យនិស្សិតខ្មែរនៅទីក្រុងវូហានមានការភ័យខ្លាច ចំពោះការឆ្លងរឺការកើតរីករាល​ដាល នៃជំងឺប្រភេទថ្មីកូរ៉ណាវីរ៉ុស”។


តែទោះយ៉ាងណាក្ដី សម្ដេចបានបញ្ជាក់ចុងក្រោយ​ថា នៅពេលនេះសម្តេចតេជោ​ កំពុងរង់ចាំការបញ្ជាក់ និងសម្រេចពីភាគីមិត្តចិនថាតេីអនុញ្ញាត្តិឲ្យទៅសួរសុខទុក្ខ ឬមិនអនុញ្ញត្តិឲ្យទៅក្នុងពេលដែលទីក្រុងនេះត្រូវបានដាក់ឲ្យនៅដាច់ក្នុងសភាពប្រកាសអាសន្ន​មិនឲ្យមានចរាចរណ៍ចេញចូលទាំងនៅក្នុងប្រទេសចិន​ និងពីក្រៅប្រទេសចូលមក៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា
ប្រភព៖ សប្បាយ