រុស្ស៊ី​ពិន័យ Google ជិត ៤០០ លាន​ដុល្លារ ដោយសារ​មិន​អាច​លុប​ “ព័ត៌មាន​ក្លែងក្លាយ

អន្តរជាតិ

កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ តុលាការ​ប្រចាំ​ប្រទេស​រុស្ស៊ី​បាន​ធ្វើការ​ពិន័យ​ទៅ​លើ​ក្រុមហ៊ុន​យក្ស​អាមេរិក Google ដោយសារ​មិន​អាច​លុប​នូវ​ ព័ត៌មាន​ក្លែងក្លាយ ដែល​ចោទ​រុស្ស៊ី​ទាក់ទង​នឹង​ការ​ឈ្លានពាន​លើ​អ៊ុយក្រែន។ នេះ​បើតាម​ស្ថាប័ន​ផ្នែក​ទំនាក់ទំនង​រុស្ស៊ី Roskomnadzor ​​បាន​និយាយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្ថាប័ន​ខាងលើ​បាន​បង្ហើប​ឲ្យ​ដឹង​ទៀត​ថា តុលាការ Tagansky District Court បាន​ពិន័យ Google ប្រមាណ ២១,១ ពាន់​លាន​រ៊ូបល ឬ​ប្រមាណ ៣៧០ លាន​ដុល្លារ ដោយសារ​ក្រុមហ៊ុន​ខាងលើ​បរាជ័យ​ម្ដងហើយម្ដងទៀត​ក្នុងការ​លុប​ចេញ​នូវ​ព័ត៌មាន​ហាមប្រាម និង​ការ​រិះគន់​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ។

យ៉ាងណា ការ​ផាកពិន័យ​លើ​ Google នៅ​រុស្ស៊ី​ប្រៀបដូច​ជា​ ទំលាប់​មួយ​ទៅ​ហើយ ដោយសារ​កាលពី​ចុង​ឆ្នាំទៅ​ក្រុមហ៊ុន​ខាងលើ​ក៏​ធ្លាប់​ទទួល​រង​ពិន័យ​ប្រមាណ ៧ ពាន់​លាន​រ៊ូបល​ផង​ដែរ។

សូមជម្រាប​ដែរ​ថា ថ្វីបើ​ជា​ញឹកញយ Google និង YouTube តែង​ត្រូវបាន​តុលាការ​រុស្ស៊ី​ផាកពិន័យ​ជាច្រើន​សារ​ក្ដី ប៉ុន្តែ​ផ្លេតហ្វម​ទាំង ២ នេះ​គឺ​មិន​ត្រូវបាន​បិទចោល​ដូចជា Twitter និង Meta Platforms ដែល​គ្រប់គ្រង​ទាំង Facebook និង Instagram ឡើយ៕