បេក្ខភាព​ ២ រូប​ចុងក្រោយ​ សម្រាប់​ការបោះឆ្នោត​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​នឹង​សម្រេច​នៅ​យប់នេះ

អន្តរជាតិ

ការបោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ថ្មី​នៃ​ចក្រភព​អង់គ្លេស​កំពុង​ខិត​កាន់តែ​កៀក​នឹង​បញ្ចប់ ពោល​ការ​ប្រកាស​សម្រេច​ជា​ផ្លូវការ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី ៥ ខែ​កញ្ញា ខណៈ​បេក្ខភាព ២​ រូប​ចុងក្រោយ​នឹង​ត្រូវ​ប្រកាស​នៅ​រាត្រី​យប់​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោង​តាម​ការ​ចុះផ្សាយ​ពី CNA បាន​ទម្លាយ​ឲ្យ​ដឹង​ថា បេក្ខភាព ២ រូប​ចុងក្រោយ​នឹង​ត្រូវ​ប្រកាស​នៅ​ម៉ោង ១៥:០០ (ម៉ោង​ក្នុង​ស្រុក) ដែល​ត្រូវ​នឹង​ម៉ោង ២០:០០ នៅ​កម្ពុជា ខណៈ​នេះ​គឺ​ជា​ការ​ប្រកួត​ដ៏​ស្វិតស្វាញ​រវាង​រដ្ឋមន្ត្រីការបរទេស Liz Truss និង Penny Mordaunt ស្របពេល​លោក Rishi Sunak គឺ​ជា​បេក្ខភាព​ជួរមុខ។

អតីត​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ Sunak គឺ​នៅខ្វះ​តែ ២ សំឡេង​ប៉ុណ្ណោះ ដើម្បី​ធានា​កៅអី​ជុំ​ចុងក្រោយ ខណៈ Truss ត្រូវការ ៥ សំឡេង ស្របពេល Mordaunt ខ្វះ​តែ ៦ សំឡេង។

សូមជម្រាប​ដែរ​ថា ក្នុង​កាលៈទេសៈ​មួយ​នេះ ចក្រភពអង់គ្លេស​អាច​នឹង​មាន​ប្រវត្តិសាស្ត្រ​ថ្មី ដ្បិត​បើ​សិន​ជា​លោក Sunak ជាប់ឆ្នោត នោះ​លោក​នឹង​ក្លាយជា​នាយករដ្ឋមន្ត្រី​អង់គ្លេស​កាត់​អាស៊ី​តំបូង​បំផុត ខណៈ​បើ Truss ឬ Mordaunt ជាប់ឆ្នោត​ នោះ​អង់គ្លេស​នឹង​មាន​នាយករដ្ឋមន្ត្រី​ជា​ស្ត្រី​ទី ៣ ក្នុង​ប្រវត្តិសាស្ត្រ៕