ក្រសួងកសិកម្ម ត្រៀម​បម្រុងគ្រាប់​ពូជស្រូវ​​២ពាន់តោន និង​ពូជ​​បន្លែ​​​៥០តោន សម្រាប់ជួយ​កសិករ​​​​ពេល​​​ជួប​​គ្រោះ​ធម្មជាតិ

សង្គម​ និង​សេដ្ឋកិច្ច

លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បាន​បញ្ជា​ក់​​​ថា ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានត្រៀមគ្រាប់ពូជស្រូវចំនួន២ពាន់តោន និង​គ្រាប់​ពូជ ៥០តោន សម្រាប់អន្តរាយគមន៍ជួយ​ក​សិ​​ករ​ពេលជួបគ្រោះធម្មជាតិ។ ការបញ្ជាក់របស់លោក ងិន ឆាយ បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធ​ផ​ល​​​​​​ស​ម្រេ​ច​បានរយៈពេល ៥ឆ្នាំ​កន្លង​មក របស់​ក្រសួងពាណិជ្ជកម្ម” កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ នៅទីស្ដីការ​គណៈ​​រដ្ឋមន្រ្ដី ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ងិន ឆាយ បន្ថែមថា ក្រសួងក៏ត្រៀមមន្ត្រីជំនាញសម្រាប់អន្តរាយគមន៍ពេល​ផ្ទុះឡើងនូវ​សមាភាព​ចង្រៃ ផ្តល់​ការ​បណ្តុះបណ្តាលផ្នែកបច្ចេកទេសប្រើប្រាស់ជីនិងថ្នាំកសិកម្មអោយចំគោលដៅ និងផ្សារ​ភ្ជាប់​វិស័យ​​ឯកជនជាមួយ​កសិករ​ផង​ដែរ។

ទន្ទឹមគ្នានេះ លោក ងិន ឆាយ ក៏បានអំពាវនាវដល់អាជ្ញាធរ​មួលដ្ឋានត្រូវរួសរាន់ចុះវាយតម្លៃទៅលើផល​​ប៉ះពាល់​​ឲ្យបាន​លឿន​​ នៅពេលគ្រោះធម្មជាតិបំផ្លាញផល​ដំណាំ​ប្រជាពលរដ្ឋ និងធ្វើរបាយការណ៍បាន​ច្បាស់លាស់ ដើម្បីក្រសួង​ផ្តល់​ជូន​គ្រាប់ពូជ​ត្រលប់ទៅ​វិញ​កុំឲ្យ​មានភាពយឺតយ៉ាវ។

បើតាមគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា​ គិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ដំ​ណាំស្រូវជាង១ពាន់​ហិកតា រីឯគ្រាប់ពូជបន្លែ មានជិត​៨០ហិកតា បានរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង។  ដំណាំស្រូវ​​និង​ដំណាំ​​រួមផ្សំទាំង​នេះ មាន​នៅ​ក្នុ​ង​ខេត្តចំនួន៤ រួមមាន ខេត្តបាត់ដំបង កោះកុង ក្រចេះ និងខេត្តពោធិ៍សាត់៕