ចុងខែ​កក្កដា​នេះ តម្លៃ​​​ប្រេងសាំង​និង​ប្រេង​​ម៉ាស៊ូត​​ ​ធា្លក់​ចុះ​បន្តិច​វិញ

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងពាណិជ្ជកម្ម បានជូនដំណឹងពីថ្លៃលក់រាយ​ប្រេងឥន្ធនៈ​នៅតាមស្ថានីយ​ចាប់ពីថ្ងៃទី២១ រហូត ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២នេះ ក្នុងតម្លៃប្រេងសាំងធម្មតាលក់ ៤៨០០រៀល​​ក្នុងមួយលីត្រ គឺធ្លាក់ចុះ៤៥០រៀល ខណៈប្រេងម៉ាស៊ូតវិញ ៥៣០​០​រៀល ក្នុងមួយលីត្រ គឺធ្លាក់ចុះ៣០០រៀល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរបញ្ជាក់ថា កាល​ពីថ្ងៃទី​១១ រហូតដល់ថ្ងៃទី២០ ខែកក្កដាឆ្នាំ២០២២ តម្លៃប្រេងឥន្ធនៈ​ដែលលក់រាយនៅក្នុងទីផ្សារ​ប្រទេស​កម្ពុជា សម្រាប់ប្រេងសាំងធម្មតាមានតម្លៃ៥២៥០​រៀល​ក្នុង១លីត្រ ខណៈសម្រាប់ការលក់ប្រេងម៉ាស៊ូតវិញ ៥៦០០រៀល នៅក្នុង១លីត្រ ៕