៦ខែឆ្នាំនេះ Nagacorp ប្រកាសពីប្រាក់ចំណេញមានទំហំជាទឹកប្រាក់ ៥២.៧លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន NagaCorp Ltd ដែលជាប្រតិបត្តិករនៃកាស៊ីណូណាហ្គាវើលដ៍នៅក្រុងភ្នំពេញ បានប្រកាសពីប្រាក់ចំណេញរបស់ខ្លួន សម្រាប់រយៈពេល ៦ខែនៃឆ្នាំ២០២២នេះ ដែលមានទំហំជាទឹកប្រាក់ ៥២.៧លានដុល្លារ។ នេះបើតាមឯកសាររបស់ក្រុមហ៊ុនចេញផ្សាយនៅគេហទំព័រផ្សារហ៊ុនហុងកុង កាលពីថ្ងៃទី១៨ ខែកក្កដា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមឯកសារ នេះគឺជាប្រាក់ចំណេញ ដែលធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១ ដែលក្រុមហ៊ុនថាខាតចំនួន ៧៧.២លានដុល្លារ ក្នុងពេលវិបត្តិកូវីដ១៩។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានប្រកាសពីគម្រោងបែងចែកភាគលាភទៅឲ្យវិនិយោគិន ក្នុងមួយហ៊ុន ០.៧៣ដុល្លារ ខណៈក្រុមហ៊ុននេះ មិនបានបែកចែកភាគលាភទេ កាលពីឆ្នាំមុន។ នេះបើតាមចុះផ្សាយរបស់គេហទំព័រ GGRAsia ដែលជំនាញក្នុងវិស័យកាស៊ីណូក្នុងតំបន់អាស៊ី។

គេហទំព័រ GGRAsia បានដកស្រង់ការបញ្ជាក់ពីក្រុមហ៊ុនកាស៊ីណូនេះថា អាជីវកម្មប្រចាំថ្ងៃជាមធ្យមរបស់ខ្លួនសម្រាប់ទីផ្សារល្បែងហ្គេមទូទៅ និងទីផ្សារល្បែងហ្គេមលំដាប់ខ្ពស់ ក្នុងខែមេសា និងខែមិថុនា បានស្ទុះងើបឡើងវិញ ដល់ ៨០.៣% និង៧១.៨% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩ ដែលជាឆ្នាំដំណើរការល្អបំផុតរបស់ក្រុមហ៊ុននៅមុនពេលរីករាលដាលនៃជំងឺកូវីដ១៩៕