អ្នក​ស្នង​មរតក​ក្មេងបំផុត​របស់ LVMH មាន​វ័យ​ទើប ២៣ ឆ្នាំ ប៉ុន្តែ​សមត្ថភាព​មិន​ធម្មតា

អន្តរជាតិ

មេធំ LVMH លោក Bernard Arnault គឺ​ជា​មហាសេដ្ឋី​មាន​បំផុត​លើ​លោក​ទី ៣ និង​មាន​កូន​ចំនួន ៥ នាក់ ខណៈ​កូនពៅ​មាន​វ័យ ២៣ ឆ្នាំ ប៉ុន្តែ​មាន​សមត្ថភាព​មិន​ធម្មតា​ឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កូនពៅ​របស់​លោក Arnault មាន​ឈ្មោះ​ថា Jean Arnault ដែល​បាន​បញ្ចប់​ថ្នាក់​សិក្សា​អនុ​បណ្ឌិត​ដល់​ទៅ ២ ផ្នែក​ពី​សាកលវិទ្យាល័យ​លំដាប់​កំពូល Imperial College London និង MIT ហើយ​ក៏​ទទួល​បាន​ឱកាស​ហាត់ការងារ​នៅ Mclaren និង Morgan Stanley ទៀត​ផង។

កាលពី​ឆ្នាំ ២០២១ យុវជន​ម្នាក់​នេះ​បាន​ចូលរួម​ជាមួយ​ក្រុមហ៊ុន​ឪពុក​ ដោយ​បាន​កាន់​តំណែង​ជា​ប្រធាន​ផ្នែក​ទីផ្សារ និង​អភិវឌ្ឍន៍​ផលិតផល​លើ​នាឡិកា​របស់ Louis Vuitton។ ក្នុង​ពេលនោះ​ផងដែរ គេ​តែង​ធ្វើការ​ឡើងចុះ​ពី​ទីស្នាក់ការកណ្ដាល​នៅ​ទីក្រុង​ប៉ារីស និង​ត្រួតពិនិត្យ​ការងារ​នៅ​ស្វីស។

អ្នក​ដែល​នៅ​ពីក្រោយ​ការ​បណ្ដុះ​គំនិត​លើ​ការ​ចង់​បង្កើត​នាឡិកា​នេះ គឺ​បងប្រុស​របស់​ Jean ផ្ទាល់​ Frederic ជា​អគ្គនាយក​នៃ​ក្រុមហ៊ុន​ផលិត​នាឡិកា​ទំនើប Tag Heuer។

ចំណង់ចំណូល​ចិត្ត​របស់​យុវជន​ម្នាក់​នេះ គឺ​តែងតែ​លេង​នូវ​កីឡា​ជាច្រើន​ប្រភេទ និង​ចូលចិត្ត​ដើរ​កម្សាន្ត​ជាមួយ​បងប្រុស​របស់​គេ ហើយ​គេ​ក៏​ជា​មនុស្ស​ស្រលាញ់​សត្វ​ផងដែរ៕