ឧកញ៉ា ឡេង និមល ​ប្រកាស​លក់​ដីឡូត៍​ក្នុង​ខេត្ត​កំពង់ស្ពឺ ជាមួយ​នឹង​លក្ខខណ្ឌ​បង់​រំលោះ​មិន​ធ្លាប់​មាន

ជុំវិញ​ឧកញ៉ា

កាលពី​ពេលថ្មីៗនេះ ឧកញ៉ា ឡេង និមល បាន​ប្រកាស​លក់​ដីឡូត៍​ដែល​មាន​ទីតាំង​នៅ​ជាប់​តំបន់​សេដ្ឋកិច្ច និង​ទេសចរណ៍ ជាមួយ​នឹង​ប្រូម៉ូសិន​ដ៏​ពិសេស​មិន​ធ្លាប់​មាន​ពីមុន​មក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទីតាំង​ដី​គឺ​នៅ​ជាប់​នឹង​ផ្លូវជាតិ​លេខ ៤៤ ខេត្ត​កំពង់ស្ពឺ ដែល​ជា​តំបន់​មាន​សក្ដានុពល​ខ្លាំង​ផ្នែក​វិស័យ​ទេសចរណ៍ ស្របពេល​វិស័យ​អចលនទ្រព្យ​វិញ​ក៏​មាន​សន្ទុះ​គួរ​ឲ្យ​កត់​សម្គាល់​ដូចគ្នា។ នៅ​គម្រោង​ដីឡូត៍​នេះ​ផងដែរ ក៏​មាន​ផ្ទះ​លំហែ មាន​កញ្ចុះ​ស្បូវ និង​អាហារដ្ឋាន រមណីយដ្ឋាន​ច្រើន​រាប់​មិន​អស់។

រីឯ​តម្លៃ​វិញ​រឹតតែ​អស្ចារ្យ ពោល​គឺ​មាន​តាំង​ពី​តម្លៃ ៧៥០ ដុល្លារ ៨៨៩ ដុល្លារ ៩៨០ ដុល្លារ និង​ ១៩៨០ ដុល្លារ ហើយ​លោក​អ្នកអាច​ធ្វើការ​បង់​ផ្ដាច់​បាន ឬ​អាច​បង់​រំលោះ​ក្នុង​តម្លៃ ១០ ដុល្លារ/ខែ នឹង​ទទួល​បាន​ប្លង់រឹង​ដូចគ្នា ស្របពេល​ទំហំ​ដី​គឺ​មាន​ចាប់ពី​ ៥X២០ ម៉ែត្រ។

ដើម្បី​អាច​ទទួល​បាន​ព័ត៌មាន​លំអិត​ពី​គម្រោង​មួយ​នេះ លោកអ្នក​អាច​អញ្ជើញ​ទៅ​សាកសួរ​ដោយ​ផ្ទាល់​នៅ​ការិយាល័យ​លក់​ទាំង ២ ទីតាំង ខណៈ​ទីតាំង​ទី ១ នៅផ្លូវជាតិលេខ៣ (ក្រោយវត្តជន្លង់ម្លូ) ភូមិភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ និង​ទីតាំង​ទី ២ ​នៅ​ដីផ្ទាល់ ផ្លូវជាតិលេខ44 ភូមិតាំងរបង ឃុំហោងសំណំ ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ ឬ​ក៏​អាច​ទំនាក់ទំនង​តាម​លេខ​ទូរស័ព្ទ 016 233 200, 098 699 600, 081 233 200៕