ប្រធានាធិបតី​អ៊ីតាលី​សម្រេច​រំលាយ​សភា ខណៈ​ការ​បោះឆ្នោត​រើស​នាយករដ្ឋមន្ត្រី​ថ្មី​នឹង​ធ្វើ​ឆាប់ៗ​នេះ

អន្តរជាតិ

លោក Mario Draghi បាន​សម្រេច​ចិត្ត​ចុះចេញ​ពី​ឆាក​នយោបាយ ដោយ​បាន​លាលែង​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​អ៊ីតាលី ក្រោយ​មាន​ចម្រូងចម្រាស់​បញ្ហា​ផ្ទៃក្នុង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹម​នឹង​នោះ ប្រធានាធិបតី​ Sergio Mattarella បាន​សម្រេចចិត្ត​រំលាយ​សភា កាលពី​ថ្ងៃព្រហស្បតិ៍ ហើយ​ការ​បោះឆ្នោត​រើស​នាយករដ្ឋមន្ត្រី​មុន​អាណត្តិ​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី ២៥​ កញ្ញា​ខាងមុខ។ នេះ​បើតាម​ការ​ចុះផ្សាយ​ពី CNN។

ដោយឡែក បេក្ខភាព​ដែល​អាច​នឹង​មាន​វត្តមាន​ក្នុង​ការ​ប្រជែង​តំណែង​ខាងលើ​គឺ​មាន​ដូចជា Giorgia Meloni ដឹកនាំ​គណបក្ស Brothers of Italy និង​គណបក្ស Democratic Party និង The League ជាដើម។ នេះ​បើតាម​ទិន្នន័យ​ផ្ដល់​ឲ្យ​ដោយ​វិទ្យាស្ថាន SWG។

សូម​ជម្រាប​ដែរ​ថា ការ​លាលែង​តំណែង​របស់​លោក Draghi គឺ​មិន​ត្រឹម​តែ​ជះ​ឥទ្ធិពល​អាក្រក់​ដល់​អ៊ីតាលី​ឡើយ ពោល​គឺ​សហភាព​អឺរ៉ុប​ទាំងមូល​តែ​ម្ដង ដោយសារ​កន្លង​មក​រូបលោក​គឺ​ជា​បុគ្គល​ដើរ​តួ​យ៉ាងសំខាន់​ក្នុង​ការ​សម្របសម្រួល​សេដ្ឋកិច្ច​សហភាព​អឺរ៉ុប៕