សិស្សកម្ពុជា ៣រូប ដណ្តើមបានមេដាយមាសពីការប្រកួតគណិតវិទ្យានៅសហរដ្ឋអាមេរិក

សង្គម​ និង​សេដ្ឋកិច្ច

សិស្សានុសិស្សកម្ពុជា ៣រូប ទទួលបានមេដាយមាសពីការប្រកួតគណិតវិទ្យានៅសហរដ្ឋអាមេរិក ក្នុងកម្មវិធីប្រកួតប្រជែងគណិតវិទ្យា Copernicus Olympiad ដែលបេក្ខជនចូលរួមចំនួន ១,៥៣១រូប មកពី ២៦ប្រទេសផ្សេងៗគ្នាជុំវិញពិភពលោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សិស្សកម្ពុជាទាំង ៣រូបដែលទទួលជយលាភីមេដាយមាស រួមមាន៖ ទី១ ឈ្មោះ ទូច ម៉ូនីកា សិស្សថ្នាក់ទី១០ មកពីសាលារៀន Westgate International School ទី២ ឈ្មោះ ជា សឺហ្វុង សិស្សថ្នាក់ទី៨ មកពីសាលារៀន AIS (American Intercon School) និងទី៣ ឈ្មោះ រិទ្ធ នីវិសាលស្ណុ សិស្សថ្នាក់ទី១១ មកពីសាលារៀនវិទ្យាល័យ ឬស្សីកែវ។

សូមជម្រាបថា ការប្រឡងមានចំនួនពីរជុំ ដែលជុំទី០១ (Online Local Elimination Round) បានធ្វើឡើងតាម Online កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ ដោយមានបេក្ខជនចូលរួមចំនួន ២១១នាក់ មកពីសាលាចំនួន៤៣ ទាំងសាលារដ្ឋ និងឯកជន។ បន្ទាប់ពីជាប់ជុំទី០១ សិស្សានុសិស្សបន្តទៅជុំទី០២ (Global Round)។

ការប្រកួតវគ្គ Global Round បានប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅសកលវិទ្យាល័យ Columbia University នាទីក្រុង New york ដោយមានប្រទេសចូលរួមលើមុខវិជ្ជាគណិតវិទ្យាចំនួន ៩ប្រទេស រួមមាន៖ កម្ពុជា អាមេរិក ហ្វីលីពិន អង់ហ្កោឡា ប្រេស៊ីល ប៊ុលហ្គារី គីជីស្ថាន ឡាវ និងវៀតណាម។

កម្មវិធីប្រកួតប្រជែង COPERNICUS OLYMPIAD គឺជាការប្រឡងប្រជែងដ៏ធំមួយដែលមានមុខវិជ្ជាចំនួន ៥ រួមមាន៖ Mathematics, Natural Science, Physics and Astronomy, Cyber Security and Film Festival មានបេក្ខជនចូលរួមចំនួន ១,៥៣១រូប មកពី ២៦ប្រទេសផ្សេងៗគ្នាជុំវិញពិភពលោក៕