សំណព្វចិត្ត​ស្ថាបនិក Amazon បរិច្ចាគ​លុយ ១ លាន​ដុល្លារ ជួយ​កុមារ​នៅ​ព្រំដែន​ម៉ិកស៊ិក-អាមេរិក

អន្តរជាតិ

កាលពី​ពេលថ្មីៗនេះ សង្សារ​សំណព្វចិត្ត​របស់​លោក Jeff Bezos ស្ថាបនិក​ក្រុមហ៊ុន Amazon គឺ​អ្នកនាង Lauren Sacnchez បាន​ធ្វើការ​បរិច្ចាគ​ថវិកា​ប្រមាណ ១ លាន​ដុល្លារ​ទៅ​កាន់​អង្គការ​សប្បុរសធម៌​មាន​ឈ្មោះ This Is About Humanity។ នេះ​បើតាម​ការចុះផ្សាយ​ពី Foxbusiness។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភព​ដដែល​បាន​បន្ថែម​ថា ទឹកប្រាក់​ដែល​បាន​បរិច្ចាគ​ទៅ​កាន់ TIAH នឹង​ត្រូវ​យក​មក​ប្រើប្រាស់​លើ​ប្រព័ន្ធ​អប់រំ​កុមារ អាហារ ការ​ការពារ​ស្មារតី​ និង​សុវត្ថិភាព ក៏​ដូចជា​សាងសង់​សាលារៀន​សម្រាប់​កុមារ​ដែល​បាន​ចំណាកស្រុក​មក​រស់នៅ​ព្រំដែន​ម៉ិកស៊ិក-អាមេរិក។

គួស​រំលឹក​ដែរ​ថា This Is About Humanity ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០១៨ ក្នុង​គោលបំណង​ចំបង​មួយ​គឺ នឹង​ជួយ​ដល់​ក្រុមគ្រួសារ​ដែល​បាន​បែកបាក់​គ្នា ឲ្យ​មក​រួមរស់​គ្នា​វិញ ជាពិសេស​គឺ​ជួយ​ដល់​កុមារ​នៅ​តាម​តំបន់​ព្រំដែន។

យោង​តាម​ទិន្នន័យ​ផ្ដល់​ឲ្យ​ដោយ TIAH គឺ​បាន​ឲ្យ​ដឹង​ថា ចំនួន​កុមារ​ចំណាកស្រុក​នៅ​តាម​ព្រំដែន​គឺ​កើនឡើង​ពី ៣៨០ ដល់​ជិត ៣ ៥០០ នាក់​តាំងពី​ដើមឆ្នាំ ២០២១​ មក៕