អង្គការ​សុខភាព​ពិភពលោក​ ប្រកាស​អាសន្ន​ជា​សកល​អំពី​ការ​រាតត្បាត​ជំងឺ​អុតស្វា

អន្តរជាតិ

កាលពី​ថ្មីៗនេះ​ អង្គការ​សុខភាព​ពិភពលោក​ ហៅ​កាត់ WHO បាន​ប្រកាស​អាសន្ន​ជា​សកល​អំពី​ការ​រាតត្បាត​ជំងឺ​អុតស្វា (Monkeypox) ហើយ​បាន​ប្រាប់​ឲ្យ​ការិយាល័យ​នៅ​អាស៊ី​អាគ្នេយ៍​ពង្រឹង​សុវត្ថិភាព​ឲ្យ​មែនទែន​លើ​បញ្ហា​មួយ​នេះ​។ នេះ​បើតាម​ការ​ចុះផ្សាយ​ពី CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការ​ស្រាវជ្រាវ​​លើ​វ៉ាក់សាំង និង​ការ​គាំពារ​ផ្សេងៗ​ គឺ​កំពុង​ធ្វើ​ឡើង​នៅ​តាម​មន្ទីរពេទ្យ និង​គ្លីនិក​ដែល​ជា​ការ​ស្នើសុំ​ដោយ WHO ទៅកាន់​នាយក​គ្រប់គ្រង​តំបន់​អាស៊ី​ខាងត្បូង និង​ខាងកើត​គឺ​អ្នកស្រី Poonam Khetrapal Singh។

សូម​ជម្រាប​ដែរ​ថា ករណី​ជំងឺ​អុតស្វា​បាន​រកឃើញ​ច្រើនជាង ១៦ ០០០ ករណី​នៅ​ប្រទេស ៧៥ ទូទាំង​ពិភពលោក ហើយ​​មាន ៤ ករណី​រកឃើញ​នៅ​ក្នុង​តំបន់​អាស៊ី​ខាងត្បូង និង​ខាងកើត​ដែល​គ្រប់គ្រង​ដោយ WHO ខណៈ ៣ នៅ​ឥណ្ឌា​ និង​ ១ នៅ​ថៃ។

ដោយឡែក នៅ​ប្រទេស​សិង្ហបុរី​ដែល​រក​ឃើញ​មាន​ ៨ ករណី​កាលពី​ខែមិថុនា គឺ​ត្រូវបាន​ចាត់​ទុក​ជា​ផ្នែក​មួយ​នៃ​តំបន់ Western Pacific ​គ្រប់គ្រង​ដោយ WHO។ នេះ​បើតាម​ការ​ចុះផ្សាយ​ពី CNA។

គួរ​រំលឹក​ដែរ​ថា ក្នុង​រយៈកាល​ប៉ុន្មាន​​ឆ្នាំ​ចុងក្រោយ​នេះ មាន​ជំងឺ​តែ ២ ប៉ុណ្ណោះ​ដែល​បាន​ចាត់ទុក​ជា​ការ​ប្រកាស​អាសន្ន​ជា​សកល​អំពី​ការ​រាតត្បាត​ដោយ WHO ខណៈ​ជំងឺ​ទាំង ២ នោះ​គឺ អ៊ីបូឡា និង​កូវីដ ១៩៕