មេធំ Tesla ច្រានចោល​ចចាមអារ៉ាម​ ទាក់ទង​ប្រពន្ធ​ពួកម៉ាក

អន្តរជាតិ

ស្ថាបនិក​ក្រុមហ៊ុន SpaceX មេធំ Tesla លោក​ Elon Musk គឺ​ធ្លាប់​លួច​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​ប្រពន្ធ​របស់​ Sergey Brin សហ​ស្ថាបនិក Google និង​ត្រូវ​ជា​មិត្តភក្ដិ​ជិតដិត​ម្នាក់​របស់​លោក។ នេះ​បើតាម​ការ​ចុះផ្សាយ​ពី Street Journal។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា ក្រោយ​លេចលឺ​ដំណឹង​នេះ​ហើយ មហាសេដ្ឋី​មាន​បំផុត​ដាច់​គេ​លើ​លោក​ខាងលើ​បាន​ចេញ​មុខ​ច្រានចោល​ចចាមអារ៉ាម​ខាងលើ​ទាំងស្រុង ដោយបាន​អះអាង​ថា ព័ត៌មាន​ទាំងអស់នោះ​គឺ​ ជា​រឿង​ប្រឌិត​ទាំងស្រុង។ នេះ​បើតាម​ការ​ចុះផ្សាយ​ពី BBC។

យោង​តាម​ការ​បង្ហោះ​សារ​ដោយ​ផ្ទាល់​ពី​គណនី​ Twitter ផ្លូវការ​របស់​ Elon Musk បាន​ឲ្យ​ដឹង​ថា៖ “​រឿងនេះ​គឺ​ប្រឌិត​ទាំងស្រុង។ Sergey និង​ខ្ញុំ​គឺ​នៅ​តែ​ជា​មិត្ត​ល្អ ហើយ​កាលពី​យប់មិញ​ពួកយើង​បាន​ជប់លៀង​ជាមួយគ្នា​ទៀត។ ខ្ញុំ​ធ្លាប់​បាន​ជួប Nicole តែ ២ ដង​គត់​ក្នុង​រយៈពេល ៣​ឆ្នាំ ហើយ​ការ​ជួបជុំ​នោះ​គឺ​ជួប​ជាមួយ​មនុស្ស​ជាច្រើន ដូច្នេះ​ទំនាក់ទំនង​ស្នេហា​គឺ​គ្មាន​ទេ​រវាង​យើង​ទាំង ២”។

សូម​ជម្រាប​ដែរ​ថា Street Journal បាន​អះអាង​ថា មូលហេតុ​ដែល​សហ​ស្ថាបនិក​ Google លែងលះ​ជាមួយ​ភរិយា គឺ​ដោយសារ​ដឹង​ពី​ទំនាក់ទំនង​ស្នេហា​លួចលាក់​រវាង​ពួកម៉ាក Elon Musk និង​ប្រពន្ធ​របស់​ខ្លួន៕