Elon Musk ថា មិន​ឈឺក្បាល​ហាល​ថ្ងៃ​ជាមួយ​ចចាមអារ៉ាម សុខចិត្ត​យកពេល​ធ្វើ​រឿង​មាន​ប្រយោជន៍

អន្តរជាតិ

រយៈកាល​ចុងក្រោយ​នេះ មាន​ផ្ទុះ​ចចាមអារ៉ាម​ជាច្រើន​ពាក់ព័ន្ធ​ជាមួយ​មហាសេដ្ឋី​មាន​បំផុត​លើ​លោក Elon Musk ហើយ​ក្នុងនោះ​ក៏​មាន​រឿងអាស្រូវ​ចោទ​លោក​ទាក់ទង​ស្នេហា​លួចលាក់​ជាមួយ​ប្រពន្ធ​ពួកម៉ាក Sergery Brin ថែម​ទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា មេធំ​ Tesla រូបនេះ​ក៏​បាន​ធ្វើការ​ច្រានចោល​រាល់​ព័ត៌មាន​ទាក់ទង​នឹង​ចចាមអារ៉ាម​មួយ​នេះ ដោយ​បាន​សង្កត់​ធ្ងន់​ថា លោក​ធ្លាប់​ជួប​ជាមួយ​អតីត​ភរិយា​សហស្ថាបនិក Google តែ ២ លើក​គត់​ក្នុង​រយៈពេល ៣ ឆ្នាំ​មក​នេះ។ នេះ​បើតាម​ការ​ចុះផ្សាយ​ពី BBC។

បន្ថែម​ពី​នោះ Business Insider ក៏​បាន​ចុះផ្សាយ​ទៀត​ថា ស្ថាបនិក SpaceX ​ទម្លាយ​​ថា លោក​មិន​ខ្វាយខ្វល់​ជាមួយ​រឿងអាស្រូវ​អស់​ទាំងនោះ​ឡើយ ដោយ​សុខចិត្ត​ចំណាយ​ពេលវេលា​ធ្វើ​រឿង​មាន​ប្រយោជន៍​ជួយ​សង្គម​វិញ ទើប​វា​ប្រសើរ​ជាង​។

“​ខ្ញុំ​ទទួល​បាន​ប្រជាប្រិយភាព​ជាច្រើន​មួយ​រយៈចុងក្រោយ​នេះ ប៉ុន្តែ​ខ្ញុំ​នឹង​ព្យាយាម​ផ្ដោត​ទៅ​លើ​តែ​ការ​ធ្វើ​រឿង​ដែល​មាន​ប្រយោជន៍​ដល់​សង្គម​ប៉ុណ្ណោះ”។ នេះ​បើតាម​ការ​បង្ហោះសារ​លើ​គណនី Twitter ផ្លូវការ​របស់​ Elon Musk៕