ថៃ ត្រៀមបញ្ចេញថវិកាជាង ៧៤០ លានដុល្លារបន្ថែម ដើម្បីទប់ទល់អតិផរណា

អន្តរជាតិ

កាលពីថ្ងៃអង្គារ ទី ២៦ ខែកក្កដា ក្រសួងហិរញ្ញវត្ថុ បាននិយាយថា គណ:រដ្ឋមន្ត្រីថៃ បានអនុម័តទៅលើវិធានការ គាំទ្របន្ថែម ដែលមានតម្លៃរហូតដល់ ៧៤៨,២៣ លានដុល្លារ ដើម្បីបន្ធូរបន្ថយសម្ពាធនៃការរស់នៅ និងធ្វើឱ្យមាននិរន្តរភាពនៃ​របស់​របរ​ប្រើប្រាស់ផងដែរ ចំពេលអតិផរណាបានកើនឡើង ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងហិរញ្ញវត្ថុ បាននិយាយនៅក្នុងសេចក្តីថ្លែងការណួមួយថា វិធានការ ដែលត្រូវបានដាក់ឱ្យដំណើរការអំឡុងខែកញ្ញា និងខែតុលា រួមមាន ទឹកប្រាក់ចំនួន ២១,២ ពាន់លានបាត ផ្តល់ជូនសម្រាប់ប្រជាជន ២៦,៥ លាននាក់ ឬ ៨០០ បាតក្នុងម្នាក់ ក្រោមគម្រោង ដែលមានស្រាប់ ក្នុងគោលបំណងគាំទ្រដល់លទ្ធភាពក្នុងការទិញទំនិញរបស់ប្រជាជន ។

បន្ថែមពីនេះ រដ្ឋាភិបាល ក៏នឹងធ្វើការបែងចែក ជាមួយនឹងការផ្តល់ជូនដាច់ដោយឡែកពីគ្នា ចំនួន ៤០០ បាត សម្រាប់ប្រជាជនប្រាក់ចំណូលទាបចំនួន ១៣,៣៤ លាននាក់ ដែលមានប័ណ្ណសុខុមាលភាពរបស់រដ្ឋ ដោយនឹងត្រូវចំណាយថវិកាសរុបចំនួន ៥,៣ ពាន់លានបាត ។

លើសពីនេះ ក្រសួងបានសង្កត់ធ្ងន់ទៀតថា ទឹកប្រាក់ប្រហែល ៨៩២ បាត នឹងផ្តល់ជូនសម្រាប់ប្រជាជនចំនួន ២,២៣ លាននាក់ ដែលមានតម្រូវការចាំបាច់បំផុត ។

គួរឱ្យដឹងផងដែរថា ចំនួនអតិផរណារបស់ប្រទេសថៃ បានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានរយ:ពេល ១៤ ឆ្នាំ ដល់ ៧,៦៦% ក្នុងខែមិថុនា ហើយធនាគារកណ្តាល ត្រូវបានគេរំពឹងថានឹងធ្វើការដំឡើងអត្រាការប្រាក់ នៅខែក្រោយ ដើម្បីរក្សាតម្លៃទំនិញប្រើប្រាស់ ឱ្យនៅថេរ ៕