កូនប្រុសលោក គន់ គីម សមាជិកណៈអចិន្ត្រៃយ៍ នៃគណកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារចុះជួយខេត្តឧត្តរមានជ័យរបស់គណបក្សប្រជាជនកម្ពុជា លោក គីម រិទ្ធី ត្រូវបានតែងតាំងជាអភិបាលខេត្តព្រះវិហារ មានឋានន្ដរស័ក្ដិឧត្តមមន្ដ្រី ថ្នាក់លេខ៣ ជំនួសលោក ប្រាក់ សុវណ្ណ ត្រូវបានដាក់ឲ្យចូលនិវត្តន៍ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
លោក គីម រិទ្ធី អតីតជាអភិបាលរងខេត្តកណ្ដាល និងបច្ចុប្បន្នមុនត្រូវបានតែងតាំងជាអភិបាលខេត្តព្រះវិហារនេះ លោកមានតួនាទីជាអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២។
ជាមួយគ្នានេះ លោក គីម រិទ្ធី ក៏កំពុងកាន់តួនាទីជាប្រធានផ្នែកទំនាក់ទំនងនិងសហប្រតិបត្តិការជាតិ-អន្តរជាតិនៃយុវជនគណបក្សថ្នាក់កណ្តាល គណបក្សប្រជាជនកម្ពុជាផងដែរ៕