ឧកញ៉ា សុខ ស្រស់ ផ្ញើសារអបអរសាទរ ឯកឧត្តម គីម រិទ្ធី ឡើងជាអភិបាលខេត្តព្រះវិហារ

ជុំវិញ​ឧកញ៉ា

ពាណិជ្ជករវ័យក្មេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកណ្តាល-កំពង់ឆ្នាំង ឧកញ៉ា សុខ ស្រស់ បានផ្ញើសារអបអរសាទរ លោក គីម រិទ្ធី ក្នុងឱកាសដែលព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់តែងតាំងជាគណៈនៃគណៈអភិបាលខេត្តព្រះវិហារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា សុខ ស្រស់ និងលោកជំទាវ ព្រមទាំងក្រុមគ្រសារ សូមគោរពជូនពរឯកឧត្តម គីម រិទ្ធី សូមមានសុខភាពបរិបូរណ៍ កម្លាំងពលំមាំមួន ឈ្នះអស់មារសត្រូវគ្រប់ទិសទី ដើម្បីបន្តដឹកនាំខេត្តព្រះវិហារឆ្ពោះទៅរកភាពរឹងមាំ និងរីកចម្រើនតរៀងទៅ។

សូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិ ទាំងអស់ក្នុងលោក សូមប្រសិទ្ធពរបវរមហាប្រសើរជូន ឯកឧត្តម គីម រិទ្ធី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕