ត្រឹម ៦ ខែដំបូងឆ្នាំនេះ ទំហំវិនិយោគរបស់ក្រុមហ៊ុនបរទេស ក្នុងប្រទេសថៃ មានការកើនឡើងខ្លាំង​

អន្តរជាតិ

ការវិនិយោគរបស់ក្រុមហ៊ុនក្រៅប្រទេស ដែលបានចុះបញ្ជីនៅក្រោមច្បាប់ពាណិជ្ជកម្មបរទេស (FBA) ក្នុងប្រទេសថៃ មានការកើនឡើង ៧៣,៥% ក្នុងរយ:ពេល ៦ ខែដំបូងនៃឆ្នាំ ២០២២ នេះ ខណ:ក្រុមហ៊ុនរបស់ប្រទេសជប៉ុន សិង្ហបុរី និងសហរដ្ឋអាមេរិក ឈរនៅលើគេ ។ នេះបើយោងតាមការចុះផ្សាយពីកាសែត Bangkok Post ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Sinit Lerkrai បាននិយាយថា គណ:កម្មាធិការធុរកិច្ចបរទេស បានអនុញ្ញាតឱ្យមានពាក្យស្នើសុំ វិនិយោគចំនួន ២៨៤ ដោយក្រុមហ៊ុនក្រៅប្រទេស នៅក្នុងឆមាសទីមួយ នៃឆ្នាំ ២០២២ នេះ ដែលជាការកើនឡើង ៧,៥៨% រួមជាមួយនឹងការវិនិយោគរួមគ្នា ក្នុងទំហំទឹកប្រាក់ ៦៩,៩ ពាន់លានបាត កើនឡើង ៧៣,៥% ពីមួយឆ្នាំទៅមួយឆ្នាំ ។

គួរឱ្យដឹងថា ការវិនិយោគភាគច្រើននៃក្រុមហ៊ុនក្រៅប្រទេសទាំងនោះ គឺផ្តោតទៅលើអាជីវកម្ម សេវាកម្ម ដែលក្នុងនោះប្រទេសថៃ​ បានបើកចំហសម្រាប់ក្រុមហ៊ុនក្រៅស្រុក ក្រោមច្បាប់ធុរកិច្ចបរទេស ។

ការវិនិយោគធំបំផុត គឺបានមកពីក្រុមនៅប្រទេសជប៉ុន សរុបចំនួន ៧១ ក្រុមហ៊ុន ដែលមានទំហំវិនិយោគ ២៦,២ ពាន់លាបាត ខណ:សិង្ហបុរី មាន ៥១ ក្រុមហ៊ុន មានទំហំវិនិយោគ ១០,៤ ពាន់លានបាត និងសហរដ្ឋអាមេរិក ៣៥ ក្រុមហ៊ុន មានទំហំវិនិយោគ ២,៩ ពាន់លានបាត ។​

បន្ថែមពីនេះ លោក Sinit បានសន្មតថា ការកើនឡើងនៃការវិនិយោគបរទេស គឺស្របទៅនឹងគោលនរយោបាយជំរុញការវិនិយោគរបស់រដ្ឋាភិបាល និងការគាំទ្រ ដែលបានផ្តល់ឱ្យអាជីវកម្ម នៅក្នុងឧស្សាហកម្មគោលដៅរបស់ប្រទេសថៃ ដំណើរការទៅមុខ ៕