អាជីវកម្មទេសចរណ៍ចំនួន៥៦ បានទទួលឥណទានសរុបជាង៧លានដុល្លារ ពីធនាគារ SME

សង្គម​ និង​សេដ្ឋកិច្ច

អាជីវកម្មទេសចរណ៍ចំនួន ៥៦អាជីវកម្ម ត្រូវបានធនាគារSME អនុម័តផ្តល់ឥណទាន ដែលមានទំហំថវិកាជាង ៧លាន៦សែនដុល្លាអាមេរិក ក្នុងរយៈពេល ២៧ថ្ងៃកន្លងមកនេះ។នេះបើតាមការឲ្យដឹងពី សមាគមទីភ្នាក់ទេសចរណ៍កម្ពុជា CATA តាមរយៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក កាលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកជំទាវ ឆាយ សៀវលីន ប្រធានសមាគមទីភ្នាក់ទេសចរណ៍កម្ពុជា CATA បានឲ្យដឹងថា ទោះបីអាជីវកម្មទេសចរណ៍ចំនួន៥៦ បានទទួលឥណទានសរុបជាង៧លានដុល្លារ ពីធនាគារ SMEក្តី ក៏នៅមានអាជីវកម្មទេសចរណ៍ជាច្រើនទៀត មិនអាចស្នើសុំកម្ចីនេះនៅឡើយ ដោយសារលក្ខណះរបាយការណ៍ហិរញ្ញវត្ថុរបស់អាជីវកម្ម។

លោកជំទាវបានលើកឡើងបន្ថែមទៀតថា «នៅពេលនេះមានអាជីវកម្មទេសចរណ៍តិចតួចណាស់បានទៅទទួលបា្រក់កម្ចីនេះ ដោយយសារឥណទានសហហិរញ្ញប្បទានស្តារអាជីវកម្មក្នុងវិស័យទេសចរណ៍ គឺហាក់មានលក្ខខ័ណ្ឌតឹងរ៉ឹង ជាពិសេសការទាមទាររបាយការណ៍ហិរញ្ញវត្ថុពីអាជីវកម្មទេសចរណ៍ ដែលជាកត្តាបង្កការរាំងស្ទះ ដល់អាជីវកម្មទេសចរណ៍» ។

គួរបញ្ជាក់ដែរថា នៅក្នុងអំឡុងពេលនេះ រាជរដ្ឋាភិបាលក៏បានបន្ធូរបន្ថយលក្ខខណ្ឌនិងលើកទឹកចិត្ត និងបន្ថយពិន្ទុសម្រាប់អាជីវកម្មទេសចរណ៍ដែលដុនដាបខ្លាំង ហើយតាមរយៈបន្ធូរបន្ថយលក្ខខណ្ឌនេះបានធ្វើឲ្យអាជីវកម្មទេសចរណ៍ចំនួន៥៦អាជីវកម្មគឺបានទទួលកម្ចីឥណទាននៅតាមបណ្តាធនាគារដៃគូចំនួន៧ធនាគារ ក្នុងចំណោមធនាគារជាដៃគូចំនួន១៩ធនាគារ និងមានអាជីវកម្មនានាបាននិងកំពុងរៀបចំសំណើរសុំទទួលកម្ចីនេះ។នេះបើតាមការឲ្យដឹងពីលោកបណ្ឌិត លឹម អូន ប្រធានធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME)៕