ស្ងាត់ៗ Chevrolet ទម្លាក់​ Colorado សេរី​ថ្មី រូបរាង​កាន់តែ​កាច ល្មម​ឲ្យ​គូ​ប្រជែង​បះរោម

អន្តរជាតិ

ឆ្នាំ ២០២២ នេះ អាច​និយាយ​បាន​ថា ស្ទើរ​គ្រប់​រថយន្ត​ទាំងអស់​សុទ្ធតែ​ត្រូវ​បាន​រចនា​ឡើង​ក្នុង​បរិបថ​ថ្មី រូបរាង​ថ្មី បច្ចេកវិទ្យា​ថ្មី​ស្ទើរ​ទាំងស្រុង តួយ៉ាង​ដូចជា Chevrolet បាន​ទម្លាក់​រថយន្ត Colorado 2023 ដែល​ពួកគេ​ដាក់​ឈ្មោះ​ថា All New Chevrolet Colorado។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ប្រភពរូបភាព៖ Square Car

ទន្ទឹម​នឹង​នោះ គេហទំព័រ​លក់​រថយន្ត​ក្នុង​ស្រុក Square Car ក៏​បាន​រៀបរាប់​យ៉ាង​លំអិត​ពី​ Spec នៃ​រថយន្ត​សេរី​ Pick Up ដ៏​ទំនើប​មួយ​នេះ​ផង​ដែរ ដោយ​បាន​បញ្ជាក់​ថា Colorado 2023 នឹង​មាន​ជម្រើស​ដល់​ទៅ ៥ ម៉ូដែល​គឺ WT, LT, TRAIL BOSS, Z71 និង ZR2 ខណៈ​ម៉ូដែល​ទាំងអស់​គឺ​មាន​រូបរាង​ដូចគ្នា ប៉ុន្តែ​ម៉ាស៊ីន​ទើប​ជា​រឿង​ដែល​ត្រូវ​ជជែក​គ្នា។

ប្រភពរូបភាព៖ Square Car

សម្រាប់​ម៉ូដែល WT និង LT នឹង​បំពាក់​ជាមួយ​នូវ​ម៉ាស៊ីនសាំង ៤ ស៊ីឡាំង ទំហំ ២,៧ លីត្រ Turbocharged កម្លាំង 237hp និង​កម្លាំង​រមួល 259 Lb-Ft ខណៈ​ម៉ូដែល Z71 និង Trail Boss វិញ​បំពាក់​នូវ​ម៉ាស៊ីន​ទំហំ ២,៧ លីត្រ Turbo Plus កម្លាំង 310 hp និង​កម្លាំង​រមួល 390 Lb-Ft។

ប្រភពរូបភាព៖ Square Car

អ្វី​ដែល​កាន់តែ​អស្ចារ្យ​គឺ ជម្រើស​ម៉ាស៊ីន ២,៧ លីត្រ Turbo High-Output កម្លាំង 310 Hp និង​កម្លាំង​រមួល 430 Lb-Ft ដែល​បាន​បំពាក់​មក​លើ​ម៉ូដែល ZR2 ដែល​គ្រប់គ្នា​ចាត់​ទុក​ជា​ម៉ូដែល​ខ្ពស់​បំផុត​របស់ Colorado។

ប្រភពរូបភាព៖ Square Car
ប្រភពរូបភាព៖ Square Car

សូម​ជម្រាប​ដែរ​ថា សម្រាប់​ម៉ាស៊ីន​គ្រប់​ជម្រើស​នឹង​បំពាក់​មក​ជាមួយ​នូវ​ប្រអប់​លេខ​ ៨ វគ្គ​អូតូ​ ខណៈ​រចនាបថ​ទាំង​ក្រៅ និង​ក្នុង​គឺ​មាន​ការ​កែប្រែ​ថ្មី​ស្រឡាង​ពី​ Colorado សេរី​មុនៗ ហើយ​បច្ចេកវិទ្យា​គឺ​កាន់តែ​ទំនើប​ដូចជា បំពាក់​ជាមួយ​នូវ​មុខងារ​បើកបរ​គ្រប់​ស្ថានភាព​ផ្លូវ​ជាដើម៕