Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook បានរាយការណ៍អំពីការធ្លាក់ចុះនៃប្រាក់ចំណូល និងប្រាក់ចំណេញប្រចាំត្រីមាសដំបូង ខណ:បណ្តាញសង្គមខ្នាតយក្សមួយនេះ កំពុងប្រឈមមុខជាមួយនឹងបញ្ហាសេដ្ឋកិច្ចដ៏ច្របូកច្របល់ រួមទាំងការកើនឡើងនៃប្រជាប្រិយភាពរបស់ក្រុមហ៊ុន TikTok ផងដែរ ។
“នេះគឺជារយ:ពេលដែលតម្រូវឱ្យមានការទាមទារកាន់តែខ្លាំងក្លា ហើយខ្ញុំរំពឹងថា យើងនឹងអាចសម្រេចបានកាន់តែច្រើន ជាមួយនឹងធនធានតិចជាងមុន” ។ នេះបើយោងតាមនាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg បានប្រាប់ទៅកាន់អ្នកវិភាគ បន្ទាប់ពីក្រុមហ៊ុនបានរាយការណ៍អំពីការធ្លាក់ចុះនៃប្រាក់ចំណេញ ៣៦% មកនៅត្រឹម ៦,៧ ពាន់លានដុល្លារ នៅត្រីមាសដំបូងនេះ ។
មិនតែប៉ុណ្ណោះ Meta ក៏បាននិយាយផងែរថា ប្រាក់ចំណូល នៅក្នុងត្រីមាសទ ដែលទើបតែបិទបញ្ចប់ទៅថ្មីៗនេះ បានធ្លាក់ចុះមួយភាគរយ ដល់ ២៨,៨ ពាន់លានដុល្លារ ដែលជាការធ្លាក់ចុះប្រាក់ចំណូលដំបូងបំផុតរបស់ក្រុមហ៊ុន ចាប់តាំងពី Facebook ត្រូវបានចេញជាសាធារណ: ក្នុងឆ្នាំ ២០១២ មក ។
តែទោះជាយ៉ាងណាក៏ដោយ Meta បានរាយការណ៍អំពីការកើនឡើងនៃចំនួនអ្នកប្រើប្រាស់ Facebook ប្រចាំថ្ងៃដល់ ១,៩៧ ពាន់លាននាក់ ដែលដាក់ដូចជាផ្ទុយទៅនឹងអ្វីដែលអ្នកវិភាគ បានព្យាករអំពីការធ្លាក់ចុះ ប៉ុន្តែសម្រាប់អ្នកប្រើប្រាស់ប្រចាំខែវិញ បានធ្លាក់ចុះប្រហែល ២ ទៅ ២,៣៩ លាននាក់ ៕