ហាងមាតុភូមិ បង្កើត​ឡើង​ជាង ៦ ឆ្នាំ ថែរក្សាមរតកម្ហូបខ្មែរជាង ២០០ មុខ

អាជីវកម្ម

ហាងមាតុភូមិជាហាងម្ហូបខ្មែរមួយដែលផ្ដោតសំខាន់លើម្ហូបខ្មែរជាច្រើនមុខ ធានារសជាតិ គុណភាព មិនឱ្យភ្ញៀវខកបំណងឡើយ។ ហាងមាតុភូមិគឺជាហាងដែលបានថែរក្សា ប្រមូលផ្តុំម្ហូបប្រពៃណីជាតិ រួមទាំងលើកកម្ពស់សុខុមាលភាពសង្គម ដើម្បីថែរក្សា និងលើកស្ទួយម្ហូបដែលជាអត្តសញ្ញាណជាតិខ្មែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រវត្តិ និងស្ថាបនិក​បង្កើត​ហាង​មាតុភូមិ

ហាងមាតុភូមិបានលេចរូបរាងឡើងអំឡុង​​ឆ្នាំ២០១៦ រហូតមក​ដល់​ពេលនេះដំណើរការជាង ៦ ឆ្នាំហើយ។ អាហារដ្ឋាននេះចាប់ផ្ដើមដុះពន្លកក្រោមការពួតដៃគ្នាចូលទុនរកស៊ីរបស់​បងប្អូន​លោកស្រី មាស ផាន្នីដា ដោយ​ចាយ​ដើមទុន​ជិត ១ ម៉ឺនដុល្លារ។

ចក្ខុវិស័យហាង​មាតុភូមិ

ស្ថាបនិកហាងមាតុភូមិបញ្ជាក់ថា ការបង្កើតអាហារដ្ឋាននេះ គឺ​ចង់បម្រើជូននូវម្ហូបប្រពៃណីជាតិ អាហារបែបធម្មជាតិ ថ្មីស្រស់ និងជាប្រភេទអាហារដែលការពារដល់រាង្គកាយ។ បន្ថែមពីនេះ​គឺចង់​ឱ្យអ្នកមានជីវភាពមធ្យមក៏អាចចូលហាងពិសារអាហារខ្មែរបាន ដោយមិនចាំបាច់តែហូបម្ហូបអាហារបរទេស ទើបអាចចូលក្នុងហាងបាននោះទេ។

ក្រៅពីប្រាក់ចំណេញ ហាង​មាតុភូមិក៏មានគោលបំណង និងទិសដៅចូលរួមក្នុងសង្គមតាមរយៈការណែនាំប្រជាពលរដ្ឋឱ្យត្រឡប់មកទទួលទានអាហារការពាររាង្គកាយវិញផងដែរ។

សម្លកកូរត្នោត

មុខម្ហូប​

អាហារដ្ឋានមាតុភូមិមានម្ហូបជាច្រើនមុខបែងចែកទៅតាមមុខងារដូចជា​ ម្ហូបមានគ្រឿងអន្លក់ គ្រឿងបុក ចៀន-អាំង សម្លខ្មែរគ្រប់មុខ ទឺកត្រី-ជ្រក់ បង្អែម ភេសជ្ជៈសរុ​បមាន​ជាង ២០០ មុខ ដែលសុទ្ធសឹងតែជាអាហារប្រចាំប្រទេស ឬ អាហារប្រពៃណីក្នុងប្រទេសកម្ពុជា។

យុទ្ធសាស្រ្ត​ទាក់ទាញអតិថិជន

ហាង​មាតុភូមិបានប្រើយុទ្ធសាស្រ្តសាមញ្ញបំផុតគឺសេចក្តីស្មោះត្រង់ជាមួយ មហាជន/អតិថិជន លើការជ្រើសរើសសម្រាំង វត្ថុធាតុដើមបែបធម្មជាតិ និងថ្មីស្រស់។

ការ​ពង្រីកសាខា

បច្ចុប្បន្ននេះ ហាង​មាតុភូមិបានពង្រីកខ្លួនបានជាង ៣០ សាខាហើយ ដែលភាគច្រើននៅរាជធានីភ្នំពេញ។

បេសសកម្ម៖

-បម្រើមហាជនលើវិស័យអាហាដ្ឋាន ពិតប្រាកដច្បាស់លើម្ហូបប្រពៃណីជាតិ សម្រាប់អាហារថ្ងៃត្រង់ និង អាហារពេលល្ងាច
-បម្រើមហាជននូវអាហាររ៉ែខនិច បែបធម្មជាតិ ថ្មីស្រស់ ជាប្រភេទអាហារការពារដល់រាង្គកាយ
-ណែនាំមហាជនឱ្យងាកត្រឡប់មកបរិភោគនូវអាហារការពាររាង្គកាយ
-សុខុដុមរម្យនាអាហារ និងការ​បរិភោគឲ្យស្និតដូចអាហារក្នុងគ្រួសារ/ផ្ទះ
-ចូលរួមថែរក្សា លើកស្ទួយមុខម្ហូបប្រពៃណីជាតិ និងរក្សាការរចនាជាទម្រង់ប្រពៃណីជាតិ(ខ្មែរ)
-ក្រោកឈរប្រឈមប្រគួតប្រជែងជាមួយម្ហូបបរទេស និងអាហារប្រភេទស្ថាបនា នានាដែលកំពុងធ្វើឲ្យ ប៉ះពាល់ដល់សុខភាពមហាជន
-ជាទីប្រឹក្សាយោបល់ និងការចែករំលែកចំណេះដឹងស្តីពីការធ្វើម្ហូបប្រពៃណីខ្មែរគ្រប់ប្រភេទ
-លើកទឹកចិត្ត ជម្រុញ និងជួយក្នុងការប្រើប្រាស់វត្ថុធាតុដើមផលិត បែបថ្មីស្រស់ ធម្មជាតិ ក្នុងស្រុក ស្ទើរ១០០%
-ធ្វើវិមជ្ឃការអាហារដ្ឋានទៅកាន់ និងកៀកនឹងតម្រូវការមហាជន ទូលំទូលាយ និងគ្រប់ទីកន្លែង
-រុករក ស្រាវជ្រាវ ចងក្រង ពីមុខម្ហូប និងប្រភពវត្ថុធាតុដើមជា(ធាតុចូល) ពិសេសបន្លែកម្រខ្មែរនៅតាមបណ្តាខេត្តនានា តំបន់ភូមិសាស្រ្ត និងរដូវកាល
-ចូលរួម លើកតម្កើន បន្សីនិងជាប់ពាក់ព័ន្ធយ៉ាងជិតស្និតទៅនឹងកសិកម្ម-ចម្ការ និងពិធីបុណ្យវប្បធម៌ ប្រពៃណីជាតិគ្រប់សណ្ឋាន៕

កាពិផាវ