បើក​លក់​គម្រោង​​បុរី វិមាន សំណាង ព្រឹកនេះ អ្នកជំនួញ ឧកញ៉ា​ធំៗ​ ​ចូល​រួម​យ៉ាង​កុះករ

ជុំវិញ​ឧកញ៉ា

ព្រឹក​នេះ បុរី វិមាន ​សំណាង របស់​ឧកញ៉ាបណ្ឌិត គីម ហ៊ាងបាន​រៀបចំ​ពិធី​បើក​សម្ពោធ​គម្រោង​លក់​លំនៅដ្ឋានបែបអភិជនដំបូង​​របស់ខ្លួន ដែលមានទីតាំងស្ថិតនៅលើមហាវិថីឈ្នះឈ្នះ។ កម្មវិធីដែលរៀបចំឡើងពេញមួយព្រឹកនេះ ​​មាន​ការ​ចូលរួម​​ពី​​អ្នក​ជំនួញ និង​ឧកញ៉ា​ធំៗ​យ៉ាងកុះករ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បុរី វិមានសំណាង ជាលំនៅដ្ឋានបែបអភិជន ដែលមាន​ទីតាំង​ស្ថិតនៅលើមហាវិថីឈ្នះឈ្នះ។ ក្នុង​គម្រោង​មានការ​សាងសង់​ជា​ប្រភេទ​ផ្ទះអាជីវកម្ម រួមទាំងប្រភេទ​ផ្ទះ​វីឡា​ដូចជាវីឡាព្រីន (Prince Villa)  វីឡាឃ្វីន (Queen Villa) វីឡាឃីង (King Villa) និងវីឡារ៉ូយាល់ (Royal Villa)។

នៅ​ថ្ងៃ​បើក​គម្រោង​លក់​នៅ​ព្រឹកនេះ មាន​ការ​ប្រូម៉ូសិន​ពិសេស​ដោយ​មាន​ការ​បញ្ចុះ​តម្លៃ ១៥ ០០០ ដុល្លារ​ភ្លាមៗ។ ក្រៅ​ពីនេះក៏​មានផ្តល់លក្ខខណ្ឌ​បង់​រំលស់ពិសេស រួម​ទាំង​មាន​ការ​ចាប់​រង្វាន់​ ជាពិសេស​អតិថិជន​គ្រប់គ្នា​នឹង​ទទួលបាន​សន្លឹក​ឆ្នោត​ចាប់រង្វាន់​​រថយន្ត Lexus តម្លៃ​រាប់ម៉ឹន​ដុល្លារ​ផង​ដែរ។

គួរ​បញ្ជាក់​ថា បុរី វិមានសំណាង ជាបុរីលំដាប់អភិជន ដែលមានឧកញ៉ាបណ្ឌិត គីម ហ៊ាង ជាម្ចាស់គំរោង និងជាអ្នកអភិវឌ្ឍន៌ដោយផ្ទាល់៕