ប្រកាស​បើក​លក់​ភ្លាម អតិថិជន ៥ នាក់ សម្រេច​​ចិត្ត​​មិន​ស្ទាក់ស្ទើរ​ចិត្ត ទិញ​យក​ផ្ទះ​នៅ​គម្រោង​បុរី វិមាន សំណាង

ជុំវិញ​ឧកញ៉ា

គ្រាន់​តែ​ប្រកាស​បើក​លក់​ភ្លាម អតិថិជន ០៥ នាក់​ដំបូង មិន​ស្ទាក់ស្ទើរ​ចិត្ត​ក្នុង​ការ​សម្រេចចិត្ត​ទិញ​ផ្ទះ​​ក្នុង​គម្រោង បុរី វិមាន សំណាង របស់​ឧកញ៉ា​បណ្ឌិត​គីម ហ៊ាង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អតិថិជន​ទាំង ៥ នាក់ ដែល​បាន​សម្រេចចិត្ត​ទិញ​ផ្ទះ​ក្នុង​គម្រោង​របស់​បុរី វិមាន សំណាង​គឺ​៖

-លោក​ស្រី ឈួន ច័ន្ទ​ដារ៉ា ទិញ​ប្រភេទ​ផ្ទះ​អាជីវកម្ម

-លោក ខុម ឌីណា ទិញ​អគារ​ពាណិជ្ជកម្ម

-លោក​ស្រី នុន ប៊ុន្ថា ទិញ​វិឡាព្រីន

-លោក វ៉ាត សំអុល ទិញ​វីឡា​ឃ្វីន

-លោក ប៉ែន វាសនា ទិញ​វីឡា​ឃីង

បុរី វិមានសំណាង បានប្រកាស​បើកគម្រោងអភិវឌ្ឍ​លំនៅដ្ឋានបែបអភិជន ដែល​មាន​ទីតាំង​ស្ថិត​នៅលើមហាវិថីឈ្នះឈ្នះ។ ក្នុង​គម្រោង​ មានការ​សាងសង់​ជា​ប្រភេទ​ផ្ទះ​អាជីវកម្ម រួមទាំង​ប្រភេទ​ផ្ទះ​វីឡា​ប្រណិត​ៗ​ដូចជា​វីឡាព្រីន (Prince Villa)  វីឡាឃ្វីន (Queen Villa) វីឡាឃីង (King Villa) និងវីឡារ៉ូយាល់ (Royal Villa)។

នៅ​ថ្ងៃ​ប្រកាស​បើក​គម្រោង​លក់​នៅ​ព្រឹកនេះ មានការ​បញ្ចុះ​តម្លៃ ១៥ ០០០ ដុល្លារ​ភ្លាមៗដល់​អតិថិជនដែលទិញ​ក្នុង​ថ្ងៃ​បើកសម្ពោធ។ ក្រៅ​ពីនេះការទិញ​ផ្ទះ​ក្នុង​គម្រោង​បុរី វិមាន សំណាង អតិថិជន​នឹង​ទទួលការ​លក្ខខណ្ឌ​បង់​រំលស់ពិសេស រួម​ទាំង​​ការ​ចាប់ឆ្នោត​យក​​រង្វាន់​ជាច្រើន ដែល​រង្វាន់​ធំ​គឺ​រថយន្ត​ Lexus តម្លៃ​រាប់ម៉ឹន​ដុល្លារ​ផង​ដែរ។

គួរ​បញ្ជាក់​ថា បុរី វិមាន សំណាង ជាបុរីលំដាប់អភិជន ដែលមានឧកញ៉ាបណ្ឌិត គីម ហ៊ាង ជាម្ចាស់គំរោង និងជាអ្នកអភិវឌ្ឍន៌ដោយផ្ទាល់៕