ចិន និងជប៉ុន យកកម្ពុជាជាកន្លែងជជែកតទល់ពីទំនាស់ដែនទឹក

អន្តរជាតិ

បញ្ហា​ដែន​ទឹក​រវាង​ប្រទេស​ចិន និង​ជប៉ុន​កំពុង​មាន​ភាព​រកាំរកូស​ជាខ្លាំង ​សម្រាប់​រយៈកាល​ចុងក្រោយ ដោយ​ភាគី​ជប៉ុន​អះអាង​ថា នាវា​ឆ្នាំសមុទ្រ​ចិន​បាន​ឈ្លានពាន​ចូល​ដែនទឹក​របស់​ខ្លួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឆ្លៀតឱកាស​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី ៥៥ ដែល​កម្ពុជា​ជា​ម្ចាស់ផ្ទះ លោក Yoshimasa Hayashi ជា​មន្ត្រីការបរទេស​ជប៉ុន នឹង​ជួប​ជជែក​ដោយ​ផ្ទាល់​ជាមួយ​មន្ត្រីការ​បរទេស​ចិន Wang Yi ពី​បញ្ហា​ដែល​កំពុង​កើតមាន​លើ​ដែនទឹក​មួយ​នេះ នៅថ្ងៃទី ០៤ សីហា​ខាងមុខ។ នេះ​បើតាម​ការ​ចុះ​ផ្សាយ​ពី Kyodo។

ការ​ជួប​គ្នា​លើកនេះ គឺ​ជា​លើកតំបូង​សម្រាប់​រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​ទាំង ២ តាំងពី​ខែវិច្ឆិកា ២០២០ ដែល​គ្រានោះ​ចំពេល​ប្រទេស​ទាំង ២ កំពុង​តឹងសរសៃក​ដាក់គ្នា​ខ្លាំង មុន​ពេល​គម្រប់ខួប ៥០ ឆ្នាំ​នៃ​ទំនាក់ទំនង​ទ្វេរភាគី។

ប្រភព​បរទេស​ជាច្រើន​បាន​បន្ថែម​ថា លោក Hayashi នឹង​លើក​យក​បញ្ហា​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​ជា​ប្រធានបទ ហើយ​ទាមទារ​ឲ្យ​ចិន​ដែល​ជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​នឹង​រដ្ឋាភិបាល​មូស្គូ ទទួលខុសត្រូវ​នូវ​អ្វី​ដែល​បាន​កើតឡើង ដ្បិត​ប្រទេស​ចិន​បដិសេធ​មិន​ថ្កោលទោស​ប្រទេស​រុស្ស៊ី។

បន្ថែម​ពី​នោះ អ្នកតំណាង​ជប៉ុន​ក៏​​នឹង​ត្រៀម​ចាក់ចង្កេះ​ចិន​ផង​ដែរ​ពី​ការ​រំលោភ​សិទ្ធ​ស្ថេរភាព​អំពី​កោះ​តៃវ៉ាន់ ក៏​ដូចជា​អំពាវនាវ​ឲ្យ​មាន​ការ​បោះឆ្នោត​រំសាយ​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ថែម​ទៀត៕