ឧបនាយករដ្ឋមន្ត្រី​ថៃ នឹង​ចូលរួម​ប្រជុំ​​នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​ផ្សព្វផ្សាយ​ពី​សេដ្ឋកិច្ច​រង្វង់​បៃតង

អន្តរជាតិ

កិច្ច​ប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើកទី ៥៥ ដែល​មាន​កម្ពុជា​ជា​ម្ចាស់ផ្ទះ នឹង​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ ៥ គឺ​សណ្ឋាគារ​សុខា​ភ្នំពេញ ពី​ថ្ងៃទី ៣០ ​កក្កដា ដល់​ថ្ងៃទី ០៦ សីហា ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុង​កិច្ច​ប្រជុំ​ដ៏​សំខាន់​នេះ​ផង​ដែរ ក៏​នឹង​មាន​វត្តមាន​ប្រទេស​ជា​សមាជិក​អាស៊ាន និង​ប្រទេស​ដទៃ​ទៀត​សរុប ៣៩ ប្រទេស​ចូលរួម ហើយ​ក្នុង​នោះ​ប្រទេស​ថៃ នឹង​បញ្ជូន​លោក Don Pramudwinai ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីការបរទេស ជា​តំណាង​នៃ​កិច្ច​ប្រជុំ​មួយ​នេះ។

យោង​តាម​ការ​ចុះផ្សាយ​ពី Nationmultimedia បាន​ឲ្យ​ដឹង​ថា ​ឧបនាយករដ្ឋមន្ត្រី​ថៃ​នឹង​ឆ្លៀត​ឱកាស​មួយ​នេះ​ដើម្បី​ផ្សព្វផ្សាយ​ពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​រង្វង់​បៃតង BCG ក្នុង​គោល​បំណង​ស្រោចស្រង់​សេដ្ឋកិច្ច​ដែល​អាស៊ាន​កំពុង​ជួប​ប្រទះ ដោយសារ​ការ​រាតត្បាត​កូវីដ ១៩ ក៏​ដូចជា​គាំទ្រ​ពហុភាគីនិយម និង​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ ដើម្បី​ត្រៀម​ដោះស្រាយ​បញ្ហា​ជា​សកល​ផង​ដែរ៕