ក្រុមហ៊ុន ស៊ីភី ខេមបូឌាកំពុងពង្រីកខ្លួន ដោយប្រកាសស្វែងរកដៃគូរសហការសម្រាប់អ្នកចង់ប្រកបអាជីវកម្មលក់ចំណីសត្វ និងចិញ្ចឹមសត្វ។
លោក ប្រាស៊ីត ហានភិស៊ុត ជំនួយការក្រុមប្រឹក្សាភិបាលនៃអាជីវកម្មចំណីសត្វប្រចាំកម្ពុជាមានប្រសាសន៍ថា អតិថិជនដែលក្លាយជាដៃគូសហការជាមួយក្រុមហ៊ុន ក្នុងការបើកដេប៉ូលក់ចំណីសត្វឬចង់ទិញពូជសត្វរបស់ក្រុមហ៊ុន គឺចំណាយដើមទុនតិច និងបង្កើតប្រាក់ចំណូលខ្ពស់។
ការសហការបើកដេប៉ូលក់ចំណីសត្វ ឬចង់ទិញពូជសត្វរបស់ក្រុមហ៊ុនស៊ីភី ខេមបូឌា យកទៅចិញ្ចឹម អតិថិជននឹងទទួលបានការយកចិត្តទុកដាក់ពីភ្នាក់ងារ ដែលជាបុគ្គលិករបស់ក្រុមហ៊ុនចុះទៅបង្រៀនពីការលក់ ប្រឹក្សាការចិញ្ចឹម និងការធ្វើទីផ្សារផងដែរ។
លោកប្រាស៊ីត បានបញ្ជាក់ថា គោលដៅរបស់ក្រុមហ៊ុន គឺមិនត្រឹមតែអាជីវកម្មលក់ចំណីសត្វ និងចិញ្ចឹមសត្វប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវភាពជោគជ័យដល់វិស័យចិញ្ចឹមសត្វ នៅកម្ពុជាផងដែរ។
បច្ចុប្បន្ន រោងចក្រចំណីសត្វ របស់ក្រុមហ៊ុន ស៊ីភី មាន២សាខា នៅខេត្តកណ្តាល និងប៉ៃលិន ហើយបានពង្រីកអាជីវកម្មចំណីសត្វ ទៅកាន់ដៃគូសហការនៃការបើកដេប៉ូជាច្រើនខេត្តក្រុងនៅកម្ពុជា។
ដើម្បីធានាឱ្យបាននូវចំណីសត្វ ដែលមានគុណភាពល្អផ្តាច់គេ ស៊ីភី ខេមបូឌា បង្កើនគុណភាពរបស់ខ្លួនដោយមានការត្រួតពិនិត្យឆ្លងកាត់បន្ទប់ពិសោធន៍ លើគ្រប់ជំហាននៃការផលិតទាំងអស់ ហើយក៏មានក្រុមបច្ចេកទេសប្រចាំការ ដើម្បីធានាដល់កម្រិតស្តង់ដារខ្ពស់ផងដែរ។
ក្រុមហ៊ុន ស៊ីភី ខេមបូឌា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន CPF ដ៏ធំរបស់ប្រទេសថៃ បានវិនិយោគក្នុងប្រទេសជាង១៦ និងចែកចាយផលិតផលរបស់ខ្លួនទៅកាន់ជាង ៤០ប្រទេសនៅជុំវិញពិភពលោក និងបានប្រតិបត្តិការនៅកម្ពុជាអស់រយៈពេល ២៥ឆ្នាំមកហើយ។
អាជីវកម្មចំណីសត្វ របស់ក្រុមហ៊ុនស៊ីភី ខេមបូឌា ជាប្រភេទអាជីវកម្មដែលមានការផ្គត់ផ្គង់ចំណីសត្វជាច្រើនប្រភេទ ដូចជាចំណីមាន់ ជ្រូក ទា គោ ចំណី សត្វទឹក នឹងពូជសត្វ រួមមានពូជមាន់ ពូជជ្រូកដែលមានសុខភាព រឹងមាំ ធន់នឹងជំងឺ និងផ្តល់ទន្និផលខ្ពស់ដល់អ្នកចិញ្ចឹម៕