គិតមកទល់ពេលនេះ តើប្រទេសណាខ្លះប្រតិកម្មនឹងដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក?

អន្តរជាតិ

ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​ Nancy Pelosi ទៅកាន់​កោះ​តៃវ៉ាន់​បាន​ធ្វើ​ឲ្យ​ប្រទេស​ចិន មាន​ការ​ខឹងសម្បារ​ជាខ្លាំង រហូត​ដល់​រៀបចំ​ធ្វើ​សមយុទ្ធ​ឡោមព័ទ្ធ​កោះ​តៃវ៉ាន់​ថែម​ទៀត​។ នេះបើតាម​ការ​ចុះផ្សាយ​ពី​សារព័ត៌មាន​ធំៗ​ក្រៅ​ប្រទេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹម​នឹង​នោះ បណ្ដា​ប្រទេស​ធំៗ​ជាច្រើន​ក៏​បាន​ចេញ​មុខ​ប្រតិកម្ម​ជាមួយ​នឹង​ដំណើរ​ទស្សនកិច្ច​ដ៏​គ្រោះថ្នាក់​នេះ​ផង​ដែរ ដូចជា​អាល្លឺម៉ង់​ និង​អាមេរិក​គាំទ្រ​ទង្វើ​របស់​ប្រធាន​សភា​អាមេរិក​ក្នុង​ការ​ការពារ​អធិបតេយ្យភាព​កោះតៃវ៉ាន់។

ដោយឡែក សម្រាប់​ប្រទេស​ជិតខាង​ដូចជា​កូរ៉េខាងត្បូង​វិញ គឺ​កំពុង​រក្សា​ជំហរ​របស់​ពួកគេ​នៅ​ចំណុច​អព្យាក្រឹត្យ ស្របពេល​ជប៉ុន​ក៏​បង្ហាញ​ការ​ព្រួយ​បារម្ភ​ ដោយសារ​រដ្ឋាភិបាល​ចិន​បាន​បើក​សមយុទ្ធ​នៅ​លើ​ផ្ទៃទឹក​តៃវ៉ាន់ ខណៈ​កោះ​មួយ​ចំនួន​របស់​ជប៉ុន​គឺ​ជា​ចំណុច​ព្រំប្រទល់​ជាមួយ​តៃវ៉ាន់។

ក្រឡេក​ទៅ​មើល​សម្ព័ន្ធមិត្ត​ដ៏​រឹងមាំ​របស់​ចិន​គឺ រុស្ស៊ី និង​កូរ៉េខាងជើង​សុទ្ធតែ​ឈរ​នៅ​ខាង​មហាអំណាច​អាស៊ី ដោយ​ថ្កោលទោស​លោកស្រី Pelosi ថា មិន​គួរ​លូកដៃ​ក្នុង​បញ្ហា​ផ្ទៃក្នុង​របស់​ប្រទេស​ដទៃ​ឡើយ៕