អ្នកឧកញ៉ា ឃុន សៀ ទទួលបានដីឧទ្យានជាតិ ជិត ១០០ហិកតាជាកម្មសិទ្ធិ

ជុំវិញ​ឧកញ៉ា

កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេច​ចេញអនុក្រឹត្យ​ការ​កាត់ឆ្វៀលដីទំហំ​ជិត​ ១០០​ហិកតា ​​ចេញ​ពី​​តំបន់​ប្រើប្រាស់​ដោយ​ចីរភាព​នៃ​ឧទ្យានជាតិ​ព្រះសីហនុ «រាម» ស្ថិត​នៅ​ភូមិ​អុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បី​​ផ្តល់​សិទ្ធិ​ជា​កម្មសិទ្ធិ (សិទ្ធិ​ជា​ម្ចាស់​​ទាំង​ស្រុង) ​​ជូន​ទៅ​អ្នក​ឧកញ៉ា ឃុន សៀ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈអនុក្រឹត្យ​លេខ ០២ អនក្រ.បក ដែលចុះហត្ថលេខាដោយ​សម្តេចតេ​ជោ ហ៊ុន សែន ននាយករដ្ឋមន្ត្រីបាន​សម្រេច​កាត់​ឆ្វៀល​ដី​ទំហំ ៩៣​ហិកតា ៦៣​អា ចេញពី​តំបន់​ប្រើប្រាស់​ដោយ​ចីរភាព​នៃ​ឧទ្យាន​ជាតិ​ព្រះសីហនុ «​រាម​» កំំ​ណ​ត់​ដោយ​អនុក្រឹត្យ​លេខ​៧០​អនក្រ​.​បក ចុះ​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០០៨ ស្ថិតនៅ​ភូមិ​អុង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ផ្តល់​សិទ្ធិ​ជា​កម្មសិទ្ធិ​ជូន​អ្នកឧកញ៉ា ឃុន សៀ។

ចំពោះមូលហេតុដែល​​​ធ្វើ​ឱ្យ​រាជរដ្ឋាភិបាល កាត់​ដី​ជិត​ ១០០ហិកតា​ខាង​លើ ជូន​អ្នកឧកញ៉ា ឃុន សៀ គឺ​នៅ​ពុំ​ទាន់ដឹង​នៅឡើយ​នោះ​ទេ។ អ្នកឧកញ៉ា ឃុន សៀ នាយក​ក្រុមហ៊ុន TP Moral Group (TPMG) ​ជា​ឈ្មួញ​រកស៊ី​​អភិវឌ្ឍ​ដីធ្លី​យ៉ាងសកម្ម​ម្នាក់​​នៅ​កម្ពុជា​ ហើយ​លោក​ទទួលបាន​ការតែងតាំង​គោរមងារ​ជា​ «ឧកញ៉ា» ដោយ​ព្រះរាជក្រឹត្យ​លេខ​ នស​/​រកត​/០៤០៦/១៦៣ ចុះ​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០០៦ និង​ក្រោយមកទៀត​ក៏​ទទួលបាន​គោរមងារ​ថ្មី​ជា «​អ្នកឧកញ៉ា» ដោយ​ព្រះរាជក្រឹត្យ​លេខ ​នស​/​រកត​/០៤០៨/៤៤៥ ចុះ​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០០៨៕