រដ្ឋមន្ត្រីការបរទេសចិន និងអាមេរិក នឹងមិនជួបជជែកគ្នាក្នុងកិច្ចប្រជុំដែលរៀបចំនៅទីក្រុងភ្នំពេញឡើយ

អន្តរជាតិ

​ដំណើរទស្សនកិច្ច​របស់​ប្រធាន​សភា​អាមេរិក Nancy Pelosi ទៅ​កាន់​កោះ​តៃវ៉ាន់​ បាន​ធ្វើ​ឲ្យ​ស្ថានភាព​រវាង​ចិន និង​អាមេរិក​កាន់តែ​តានតឹង​ជាងមុន​ទៀត ដ្បិត​រដ្ឋាភិបាល​ចិន​ចាត់​ទុក​ថា ទង្វើ​នេះ​ជា​ការ​ចេះដឹង​ពី​បញ្ហា​ផ្ទៃក្នុង​របស់​ខ្លួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្របពេល​ជាមួយ​គ្នា​នេះ​ ​រដ្ឋមន្ត្រីការបរទេស​ចិន និង​អាមេរិក​ក៏​នឹង​ត្រូវ​បង្ហាញ​វត្តមាន​សម្រាប់​កិច្ច​ប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី ៥៥ ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​ភ្នំពេញ​ទាំង ២ នាក់​ផង​ដែរ ប៉ុន្តែ​មន្ត្រី​ជាន់ខ្ពស់​ទាំង ២ រូប​នេះ នឹង​មិន​យក​កិច្ច​ប្រជុំ​នេះ​មក​ពិភាក្សា​បញ្ហា​របស់​លោកស្រី Pelosi​ ឡើយ​។ នេះ​បើតាម​សម្ដី​អ្នកនាំពាក្យ​របស់​លោក​ Wang Yi។

សូមជម្រាបដែរ​ថា លោក Wang គ្រោងនឹងចូលរួមកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសមកពីអាស៊ាន និងបណ្តាប្រទេសអាស៊ីបូព៌ា ពីថ្ងៃពុធដល់ថ្ងៃសុក្រ ដែលនឹងផ្តោតលើសន្តិសុខ និងការអភិវឌ្ឍន៍ក្នុងតំបន់ ក៏ដូចជារបៀបទប់ទល់នឹងការកើនឡើងនៃភាពមិនប្រាកដប្រជាដែលកើតឡើងជាមួយ COVID-19 វិបត្តិរុស្ស៊ី-អ៊ុយក្រែន និងពិភាក្សា​រឿង​អាមេរិកជំរុញយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់ខ្លួន ដែលគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់។

ទន្ទឹម​នឹង​នោះ អ្នកជំនាញ​បាន​វែកញែក​ប្រាប់ Global Times ថា ការ​ខកខាន​មិន​ជួបគ្នា​រវាង​លោក Wang Yi និង Blinken នឹង​ធ្វើ​ឲ្យ​ចំណង​មិត្តភាព​រវាង​ចិន និង​អាមេរិក​កាន់តែ​យ៉ាប់យ៉ឺន ដ្បិត​ចិន​មាន​ការ​ខឹងសម្បា​ខ្លាំង​ចំពោះ​ទង្វើ​របស់​អាមេរិក​សារនេះ៕