ប្រមុខស្ថាប័នទូរគមនាគមន៍ជប៉ុននិងជាបុត្រសម្ពន្ធ័របស់ SoftBank Corp លោក Ken Miyauchi បាននិយាយកាលពីរសៀលថ្ងៃសុក្រថា ស្ថាប័នរបស់លោកស្វាគមន៍ដល់មូលនិធិវិនិយោគក្នុងនាមជាអាណាព្យាបាល SoftBank Group Corp ថាជារឿងវិជ្ជមានមួយគួរតែមានដំណើរឆ្ពោះទៅមុខបន្តទៀត។
មូលនិធិ Elliott បានបង្កើនហ៊ុនប្រមាណជា៣% នៅក្នុងវិស័យហ៊ុនទូរគមនាគមន៍បច្ចេកវិទ្យា ដោយជំរុញឱ្យមានការផ្លាស់ប្តូរ និងលើកកម្ពស់នូវអភិបាលកិច្ចសាជីវកម្មប្រកបដោយចីរភាព នេះបើយោងតាមប្រភពដែលទម្លាយឱ្យដឹង។
នៅក្នុងន័យនេះ លោក Miyauchi បានបន្តទៀតថា ដំណើរសាជីវកម្មប្រកបដោយអភិបាលកិច្ចល្អអាចឈានទៅរកភាពខ្លំាងជាមួយនឹង SoftBank Group ខណៈដែលផ្សារហ៊ុនបច្ចេកវិទ្យាបានកើនឡើងដល់៧%កាលពីរសៀលថ្ងៃសុក្រ។ តាមសេចក្តីរាយការណ៍ដដែលបានលើកឡើងថា SoftBank Corp ក្លាយជាស្ថាប័នទូរគមនាគមន៍ធំលំដាប់ទី៣របស់ប្រទេសជប៉ុនដែលបានសន្យាថាចែកនូវភាគលាភរហូតដល់ទៅ៨៥% ជាមួយនឹងបុត្រសម្ពន្ធ័របស់ខ្លួន៕
ប្រែសម្រួល៖ ឧកញ៉ា មហាសន្ដោស