សហគមន៍អឺរ៉ុបជំរុញឱ្យមានទស្សនៈ​​វែងឆ្ងាយទៅលើប្រពន្ធ័បច្ចេកវិទ្យា 5G ជាចំាបាច់

សង្គម​ និង​សេដ្ឋកិច្ច

លោកអនុប្រធានគណៈកម្មការអឺរ៉ុប Valdis Dombrovskis បានលើកឡើងប្រាប់ដល់រដ្ឋមន្រ្តីហិរញ្ញវត្ថុបារំាង Bruno Le Maire នៅក្នុងកិច្ចប្រជុំថា សហគមន៍អឺរ៉ុបទំាងមូលត្រូវការមានទស្សនវិស័យបែបជាយុទ្ធសាស្រ្តដែលពាក់ពន្ធ័ទៅនឹងការតបណ្តាញទូរគមនា​គមន៍​បច្ចេកវិទ្យា5G។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីថ្ងៃប៉ុន្មានថ្ងៃមុននោះ អគ្គរដ្ឋអាជ្ញារបស់សហរដ្ឋអាមេរិក William Barr បានគូសបញ្ជាក់ថា ការគំរាមកំហែងដែលបង្កើតឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei Technologies បានធ្វើឱ្យសហរដ្ឋអាមេរិក រួមទំាងក្រុមប្រទេសជាសម្ពន្ធ័មិត្តរបស់ខ្លួនមួយ​ចំនួនចាប់ផ្តើមធ្វើការពិចារណាឡើងវិញចំពោះកិច្ចការធុរកិច្ចជាមួយនឹងក្រុមហ៊ុន Nokia របស់ប្រទេសហ្វំាងឡង់ដ៍ ហើយនិងក្រុមហ៊ុន Ericsson របស់ប្រទេសស៊ុយអ៊ែតដើម្បី​ប្រឈមមុខទៅនឹងការគ្របដណ្តប់ប្រកបដោយឥទ្ធិពលពីសំណាក់ក្រុមហ៊ុនចិនទៅ​លើវិស័យបច្ចេកវិទ្យាទូរគមនាគមន៍5G សម្រាប់ជំនាន់បន្ទាប់ទៀត។

គួររំលឹកផងដែរថា បញ្ហាបច្ចេកវិទ្យាបានក្លាយទៅជារលកសង្គ្រាមត្រជាក់មួយដែលពិភពលោកទំាងមូល ជាពិសេសប្រទេសដែលមានភាពជឿនលឿនលើវិស័យនេះចាប់ផ្តើមបែកខ្ញែកគ្នា និងដណ្តើមឥទ្ធិពលរៀងៗខ្លួនដែលឈានដល់មានជម្លោះពាណិជ្ជកម្មរវាងប្រទេសនិងប្រទេសផងដែរ៕

ប្រែសម្រួល៖ ឧកញ៉ា មហា​សន្ដោស