Ericsson មិនចូលរួមសន្និសីទទូរគមនាគមន៍ដ៏ធំនៅក្រុង​បាសេឡូ​ណា ដោយសារតែការរាតត្បាតពីវីរុសកូរ៉ូណាថ្មី

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុនផលិតសម្ភារៈទូរគមនាគមន៍របស់ប្រទេសស៊ុយអែត នឹងដកខ្លួនចេញពីសន្និសីទទូរគមនាគមន៍អន្តរជាតិនៅទីក្រុងបាសេឡូណាក្នុងខែនេដោយសារការផ្ទុះឡើងនៃវីរុសកូរ៉ូណាប្រភេទថ្មី ដោយភាគីក្រុមហ៊ុនបាននិយាយបន្តថាខ្លួនមិនអាចធានាពីសុវត្ថិភាពដល់បុគ្គលិកនិងអតិថិជនរបស់ខ្លនបានឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សមាជទូរសព្ទពិភពលោកឬហៅកាត់ថា MWC នឹងត្រូវរៀបចំធ្វើឡើងចាប់ពីថ្ងៃទី២៤ដល់២៧ ខែកុម្ភៈខាងមុននេះ ដែលតាមការរំពឹងទុកអាចនឹងទាក់ទាញអ្នកចូលរួមប្រមាណជា ១០០,០០០នាក់ ក្រោមការពិនិត្យពិច័យយ៉ាងតឹងរឹង ជាពិសេសគឺបញ្ហាសុខភាពមនុស្សតែម្តង ព្រោះថាអង្គការសុខភាពពិភពលោកបានប្រកាសរួចហើយអំពីការរីករាលដាលនៃជំងឺកូរ៉ូណានេះ វាជាការព្រួយបារម្ភចំពោះសុខភាពសាធារណៈ និងសម្រាប់ពិភពលោកទាំងមូល។

ក្រុមហ៊ុនបានអះអាងបន្តទៀតថា ខ្លួនបានធ្វើការសម្រេចចិត្តដកខ្លួនចេញពីសន្និសីទនោះ បន្ទាប់ពីមានការវាយតម្លៃផ្ទៃក្នុងលើហានិភ័យខ្ពស់អំពីសុខភាពនិងសុវត្ថិភាពរបស់បុគ្គលិកព្រមទំាងអតិថិជនពិតជាមានតម្លៃជាសារវន្តខ្លំាងណាស់។

សន្និសីទនេះក៏គ្រោងនឹងប្រកាសអំពីការពិនិត្យផ្សេងៗ ជាយថាហេតុបន្ថែមទៀតដើម្បីធ្វើឱ្យប្រាកដ និងបង្កើនកិច្ចការពារកុំឱ្យមានការរីករាលដាលនៃវីរុសកូរ៉ូណាថ្មីនៅពេញកម្មវិធីទាំងមូល ទើបមានការបែងចែកជាបីកន្លែងធំៗ រួមទាំងការផ្លាស់ប្តូរឧគ្ឃោសនសព្ទ រាល់ពេលដែលវាគ្មិននិយាយចប់ ដោយផ្តល់ជាយោបល់ទៅកាន់អ្នកចូលរួមទាំងអស់ថា ត្រូវអនុវត្តតាមវិធានគ្មានកិច្ចស្វាគមន៍តាមរយៈការចាប់រលាក់ដៃគ្នានោះទេ ៕

ប្រែសម្រួល៖ ឧកញ៉ា មហា​សន្ដោស