កាលពីថ្ងៃទី ០៣ សីហាម្សិលមិញ លោកស្រី Nancy Pelosi ប្រធានសភាអាមេរិកបានសម្រេចចាកចេញពីកោះតៃវ៉ាន់ ឆ្ពោះទៅកាន់កូរ៉េខាងត្បូងសម្រាប់ដំណើរទស្សនកិច្ចនៅតំបន់អាស៊ី។
គ្រាន់តែមកដល់កូរ៉េខាងត្បូងភ្លាម មន្ត្រីជាន់ខ្ពស់អាមេរិករូបនេះបានចូលជួបជាមួយនឹងប្រធានរដ្ឋសភា Kim Jin-pyo នៅទីក្រុងសេអ៊ូលភ្លាមៗ ដើម្បីពិភាក្សាពីការព្រួយបារម្ភលើបញ្ហាអាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង។
នៅក្នុងកិច្ចប្រជុំជាមួយនឹងមន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូង លោកស្រី Pelosi បានសន្យាថា អាមេរិកនឹងជួយគាំទ្រសម្រាប់ការបោះឆ្នោតរំលាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងមានបំណងចង់ទៅទស្សនកិច្ចនៅព្រំប្រទល់រវាងប្រទេសកូរ៉េខាងត្បូង និងខាងជើងផងដែរ។
ក្រៅពីការសន្យាជាមួយកូរ៉េខាងត្បូងក្នុងការរំលាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ប្រធានសភាអាមេរិកក៏បានជជែកគ្នាជាមួយប្រធានសភាកូរ៉េខាងត្បូង ពីការរឹតបន្តឹងទំនាក់ទំនងទ្វេភាគី និងកត្តាបម្រែបម្រួលអាកាសធាតុផងដែរ។ នេះបើតាមការចុះផ្សាយពី CNA៕