រថយន្ត Pick-Up អគ្គិសនីរបស់ Ford កាន់តែកាច សាកថ្មម្ដងជិះបានជាង ៥០០ គម

សង្គម​ និង​សេដ្ឋកិច្ច

បើ​និយាយ​ពី​រថយន្ត​សេរី Pick Up លំដាប់​កំពូលៗ អ្នកនិយម​ចូលចិត្ត​រថយន្ត​ច្បាស់​ជា​មិនអាច​រំលង​ក្រុមហ៊ុន Ford បាន​ឡើយ ដោយសារ​ក្រុមហ៊ុន​មួយ​នេះ​រមែង​ផលិត​នូវ​យានយន្ត​បែប Pick-Up ​ទំនើបៗ​ដូច​ជា Ford XLT, Wildtrak និង Raptor ជាដើម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា ប៉ុន្មាន​ម៉ូដែល​ដែល​បាន​រៀបរាប់​ខាងលើ​គឺជា​រថយន្ត​ប្រើ​ថាមពល​ប្រេង​ឥន្ធនៈ ប៉ុន្តែ​បច្ចុប្បន្ន​ទីផ្សារ​រថយន្ត​អគ្គិសនី​កំពុង​ត្រូវប៉ាន់ ដូច្នេះ​ Ford បាន​ផលិត​នូវ​រថយន្ត​ Pick-Up មួយ​ប្រភេទ​ដែល​ដំណើរ​ការ​ដោយ​ថាមពល​អគ្គិសនី មាន​ឈ្មោះ​ថា F-150 Lightning។

សម្រាប់​ម៉ូដែល F-150 Lightning នេះ​ផង​ដែរ គឺ​មាន​ដល់​ទៅ ៤ ជម្រើស​ដូចជា Pro, XLT, Lariant និង Platinum ខណៈ​តម្លៃ​របស់​រថយន្ត​ទាំង ៤ ជម្រើស​នេះ​គឺ​ខុសគ្នា ហើយ​លក្ខណៈ​ក៏​ខុសគ្នា​បន្តិចបន្តួច​ផងដែរ។

សម្រាប់​ម៉ូដែល Pro គឺ​មាន​តម្លៃ​ប្រហែល ៤ ម៉ឺន​ដុល្លារ​អាមេរិក​ សាកថ្ម​មួយពេញ​ប្រើពេលប្រមាណ​ជាង ១០ ម៉ោង ហើយ​អាច​ជិះ​បាន ៣៧០គម ខណៈ​ម៉ូដែល XLT និង Lariant វិញ​ប្រើពេល​ប្រមាណ ៨ ម៉ោង​សម្រាប់​ការ​សាកថ្ម​មួយ​ពេញ និង​អាច​ជិះ​បាន​ប្រហែល ៥០០​​ គម ខណៈ XLT ​មាន​តម្លៃ​ប្រមាណ ៥៣ ០០០ ដុល្លារ​អាមេរិក ស្របពេល Lariant មាន​តម្លៃ​ប្រមាណ ៦៧ ០០០ ដុល្លារ។

ម៉ូដែល​ចុងក្រោយ Platinum ថ្លៃ​ជាងគេ​ដល់​ទៅ​ជាង ៩ ម៉ឺន​ដុល្លារ និង​ចាយ​ពេល​ប្រមាណ ៨ ម៉ោង​ដូចគ្នា​សម្រាប់​ការ​សាក​ថ្ម​មួយ​ពេញ និង​អាច​ជិះ​បាន​ប្រមាណ ៤៨០ គម។

សូម​ជម្រាប​ដែរ​ថា ដោយសារ​រថយន្ត F-150 Lightning ជា​ប្រភេទ​រថយន្ត​អគ្គិសនី​ ដូច្នេះ​វា​មិន​ចាំបាច់​មាន​ម៉ាស៊ីន​ច្រើន​ឡើយ អញ្ចឹង​ហើយ​ទើប​វា​មាន​ភាពទូលាយ​ខ្លាំង​នៅក្នុង​តួរថយន្ត​ទាំងមូល។

គួរ​រំលឹក​ដែរ​ថា តម្លៃ​ដែល​បាន​រៀបរាប់​ខាងលើ​គឺ​ជា​តម្លៃ​ចេញ​ពី​រោងចក្រ​នៅ​អាមេរិក ស្របពេល​ភាព​ខុសគ្នា​រវាង​រថយន្ត​ទាំង ៤ ម៉ូដែល​នោះ គឺ​ការ​រចនា​ភ្លើង និង​កាងខាងមុខ​រថយន្ត​ ដោយ​ម៉ូដែល​ថ្លៃៗ​មាន​សភាព​ភ្លឺ​ច្បាស់ជាង​៕