ការប្រជុំរវាងប្រមុខការទូតជប៉ុន Yoshimasa Hayashi និងរដ្ឋមន្ត្រីការបរទេសចិន Wang Yi នៅទីក្រុងភ្នំពេញ ដែលគេរំពឹងថានឹងពិភាក្សាពីទំនាស់ព្រំប្រទល់ដែនទឹក គឺត្រូវបានលុបចោលភ្លាមៗ ដោយសារសេចក្ដីថ្លែងការណ៍របស់ G7 ទាក់ទងនឹងបញ្ហាកោះតៃវ៉ាន់។
យោងតាមការចុះផ្សាយពី Reuters បានឲ្យដឹងថា ភាគីចិនយល់ថាសេចក្ដីថ្លែងការណ៍របស់ G7 គឺប្រៀបដូចជាទម្លាក់កំហុសមកលើរដ្ឋាភិបាលចិន ថាបានធ្វើការគម្រាមកំហែងដល់កោះតៃវ៉ាន់ ក្រោយដំណើរទស្សនកិច្ចរបស់លោកស្រី Nancy Pelosi ។
ដោយឡែក អ្នកនាំពាក្យក្រសួងការបរទេសចិណ Hua Chunying បានប្រាប់សារព័ត៌មានថា សេចក្ដីថ្លែងការណ៍របស់ G7 គឺចេញដោយគ្មានទំនួលខុសត្រូវទាល់តែសោះ ដោយសមាជិក G7 រួមទាំងជប៉ុន បានទាមទារឲ្យចិនដោះស្រាយបញ្ហានៅកោះតៃវ៉ាន់ដោយសន្តិវិធី៕