ទំហំពាណិជ្ជកម្មកម្ពុជា-អូស្ត្រាលី កើនឡើងក្នុងរង្វង់ជាង ២០០លានដុល្លារក្នុងឆ្នាំ

សង្គម​ និង​សេដ្ឋកិច្ច

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អូស្រ្តាលី បានកើនឡើងក្នុងរង្វង់ជាង ២០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ ២០១៩ មកដល់ឆ្នាំ២០២២។ នេះបើតាមការឱ្យក្នុងជំនួបពិភាក្សាការងាររវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី លោកស្រី ផេននី វង់ (Penny Wong) រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី កាលពីថ្ងៃទី៤ សីហាម្សិលមិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងឱកាសនោះ សម្ដេចតេជោ បានស្នើសុំឲ្យអូស្ត្រាលីបង្កើនសកម្មភាពពាណិជ្ជកម្មជា ពិសេសបង្កើតការនាំអង្ករពីកម្ពុជានឹងបើកទីផ្សារទទួលផលិតផលកម្ពុជាឲ្យបានធំទូលាយជាងមុនដើម្បីពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្មបន្ថែមទៀត។​

ទន្ទឹមនឹងនោះ សម្ដេចតេជោក៏បានស្វាគមន៍ចំពោះការដាក់ឱ្យប្រើនូវឧបករណ៍ផ្សព្វផ្សាយវិនិយោគកសិកម្ម ចំណីអាហារកាលពីថ្ងៃទី១៥ ខែកក្កដាកន្លងទៅដែលជាថ្នាលបច្ចេកវិទ្យាតែមួយគត់ដែលនឹងផ្ដល់ព័ត៌មាន និងជួយវិនិយោគិនផងដែរ។

ជាមួយគ្នានេះដែរ សម្តេចតេជោក៏បានប្រាប់លោកស្រីរដ្ឋមន្រ្តីការបរទេសអូស្រ្តាលី អំពីភាពជោគជ័យ នៃដំណើរការដ៏រលូនរបស់ក្រុមហ៊ុនអូស្ត្រាលីនៅកម្ពុជា៕