មកស្គាល់មហាសេដ្ឋីកម្ពុជា ចាប់ដៃវិនិយោគិនបរទេស បោះទុនសាងសង់អគារភ្លោះកប់ពពកនៅកណ្តាលក្រុងភ្នំពេញ

ជុំវិញ​ឧកញ៉ា

​គម្រោង​អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ លំដាប់​ពិភពលោក​ Royal​ One​ ដែល​ជា​អគារ​ភ្លោះ​កំពស់​ ៦៨ជាន់​ របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប​ របស់មហាសេដ្ឋីល្បីឈ្មោះ និងមានឥទ្ធិពលខ្លាំងមួយរូបក្នុងចំណោមមហាសេដ្ឋីគ្រាក់ៗ ខ្លាំងៗរាប់រយនាក់នៅក្នុងប្រទេសកម្ពុជា​អ្នកឧកញ៉ា​ គិត​ ម៉េ​ង ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ បាន​ចាប់ផ្តើម​បើក​ការ​ដ្ឋាន​សាង់​សាង់​ជា​ផ្លូវការ​ កាលពីចុងឆ្នាំ២០១៩។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោង​តាម​ប្រភព​ជិតស្និទ្ធ​បានឱ្យ​ដឹង​ថា​ អគារ​ដែល​​មាន​​ឈ្មោះ​ថា «Royal One» នេះ គឺ​ជា​ការ​​វិនិយោគ​រួម​គ្នា​​រវាង​​ក្រុមហ៊ុន Royal Group របស់​​អ្នក​ឧកញ៉ា គិត ម៉េង ជាមួយ​​អ្នក​វិនិយោគ​​មក​ពី​​តៃវ៉ាន់ ដែល​មាន​​កម្ពស់ ៦២​ជាន់ ស្មើ​នឹង ២៣០​ម៉ែត្រ ដោយ​ត្រូវ​​សាងសង់​​ឡើង​​លើ​ផ្ទៃ​ដី​​ទំហំ ៤.០៣៦​​ម៉ែត្រ​ការ៉េ ដែល​មាន​ទីតាំង​ស្ថិតនៅ​លើ​មហាវិថី​សហព័ន្ធ​រុស្ស៊ី​ និង​មហា​វិ​ថី​មន្នី​វង្ស​។ គម្រោងនេះដឹកនាំដោយផ្ទាល់ពីបងប្រុសអ្នកឧកញ៉ា គិត ម៉េង គឺអ្នកឧកញ៉ា គិត ធៀង។

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ Royal​ One​ ​ស្ថិតនៅ​ក្នុង​តំបន់​ពាណិជ្ជកម្ម​ និង​ប្រជុំ​ដោយ​អគារ​ខ្ពស់​ៗដូចជា​ អគារ​កា​ណា​ឌី​យ៉ា​ អគារ​វឌ្ឍនៈ​ថៅវើរ​ រួម​ទាំង​អគារ​ Exchange​ Square​ ជាដើម​។

បើតាមគម្រោង​ Royal​ One​ នឹង​មាន​សេវាកម្ម​ចម្រុះ​ដូចជា​ ខុន​ដូ​ ផ្សារ​ទំនើប​ សណ្ឋាគារ​ ក្លឹប​កំសាន្ត​ ក្លឹប​ហាត់ប្រាណ​ ភោជនីយដ្ឋាន​ និង​មជ្ឍ​មណ្ឌល​កំ​សាន្ត​ផ្សេង​ៗជាដើម​។

យ៉ាងណា គិតមកត្រឹមឆ្នាំ២០២២នេះ គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្ម និងជាការិយាល័យកណ្តាលរបស់ក្រុមហ៊ុន រ៉ូយាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង ទំនងបាននិងកំពុងឈានទៅរកសភាពជាប់គាំង។

សារព័ត៌មានឧកញ៉ាញូស៍បានព្យាយាមទាក់ទងទៅក្រុមហ៊ុន រ៉ូយាល់ គ្រុប ជុំបញ្ហាការអភិវឌ្ឍគម្រោងដ៏ធំខ្ពស់កប់ពពកនេះ ប៉ុន្តែមិនមានមិនទាន់ការឆ្លើយតប៕