ឧកញ៉ា លឹម ហេង ចូលរួមកម្មវិធីស្វាគមន៍សភាពាណិជ្ជកម្មថៃ និងគណៈកម្មការពាណិជ្ជកម្មថៃ

ជុំវិញ​ឧកញ៉ា

នាថ្ងៃរសៀលថ្ងៃសុក្រ ទី៥ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំ គណៈប្រតិភូសភាពាណិជ្ជកម្ពុជា ចូលរួមកម្មវិធី «ស្វាគមន៍ សភាពាណិជ្ជកម្មថៃ និងគណៈកម្មការ ពាណិជ្ជកម្មថៃ» ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរសក្ត័ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គោលបំណងនៃកម្មវិធីនេះ គឺដើម្បីសម្តែងការគួរសម របស់គណៈប្រតិភូ នៃសភាពាណិជ្ជកម្មថៃ និង​គណៈកម្មការពាណិជ្ជកម្មថៃ ចំពោះ ឯកឧត្តម ប៉ាន សូរសក្ត័ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ព្រមទាំងមានការ​ពិភាក្សា​ការងារ សភាពាណិជ្ជកម្មកម្ពុជា និង សភាពាណិជ្ជកម្មថៃ និងគណៈកម្មការពាណិជ្ជកម្មថៃ ដើម្បី​ស្វែង​យល់បន្ថែមអំពីបរិយាកាសពាណិជ្ជកម្មនៅកម្ពុជា ក្នុងការកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងថៃ នាថ្ងៃអនាគត។

សូមជម្រាបជូនផងដែរថា លោក Sanan Angubokul ប្រធានសភាពាណិជ្ជកម្មថៃ និងគណៈកម្មការ​ពាណិជ្ជកម្មថៃ បានដឹកនាំគណៈប្រតិភូដែលជាពាណិជ្ជករ អាជីវករ ថៃចំនួន៦៥នាក់ ក្នុងការចូលរួមកម្ម​វិធីដ៏មានអត្ថន័យមួយនេះ។

នៅកិច្ចបញ្ចប់ ក្នុងនាមថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ឯកឧត្តមរដ្ឋមន្រ្តី បានស្នើដល់ លោកប្រធាន​គណៈ​ប្រតិភូ​សភាពាណិជ្ជកម្មថៃ ឱ្យជួយជំរុញសកម្មភាពពាណិជ្ជកម្មសំខាន់ៗមួយចំនួន រួមមាន៖ (១) រៀបចំ​បេសកកម្មពាណិជ្ជកម្ម កម្ពុជា-ថៃ (២) ចូលរួមក្នុងការតាំងពិពណ៌កម្ពុជា ដែលរៀបចំឡើងជារៀងរាល់ឆ្នាំ​នៅរាជធានីភ្នំពេញ និងរៀបចំដោយក្រសួងពាណិជ្ជកម្មកម្ពុជា និង (៣) ចូលរួមវេទិកាធុរកិច្ចដើម្បី​ពង្រឹង​ទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគនៃប្រទេស កម្ពុជា-ថៃ៕