ក្រុមហ៊ុន CPF នៅខេត្តនគររាជសីមា ប្រទេសថៃ មានពលករទាំងអស់កំពុងបំរើការងារសរុបចំនួន ៨ ៣៥២នាក់ ក្នុងនោះ ពលករកម្ពុជា មានចំនួន ២ ២៧៥នាក់ ស្តី្រ ១ ០៩៧នាក់។
រោងចក្រ CPF (Thailand) Public Company Limited. ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន C.P. Group ប្រទេសថៃ បានចាប់ដំណើរការអាជីវកម្មនៅប្រទេសថៃ តាំងពីឆ្នាំ ១៩៩៦។ រោងចក្រ CPF ជារោងចក្រផលិតសាច់មាន់គ្រប់ប្រភេទ មានទាំងសាច់មាន់ស្រស់ ទាំងអាហារឆ្អិន សម្រាប់ផ្គត់ផ្គង់ទាំងក្នុងស្រុក និងក្រៅប្រទេស។
បើតាមលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ពលករខ្មែរនៅថៃមានចំនួន ១,២លាននាក់ ម្នាក់ៗក្នុងមួយខែបានផ្ញើប្រាក់ទៅផ្ទះរាប់រយដុល្លារអាមេរិក ដើម្បីផ្គត់ផ្គង់ជីវភាព ហើយបើគិត ១ឆ្នាំ បងប្អូនពលករយើងបានផ្ញើលុយទៅក្រុមគ្រួសារ ប្រមាណរាប់សិបលានដុល្លារអាម៉េរិក និងនៅពេលវិលត្រឡប់ទៅប្រទេសកំណើត នឹងមានចំណេះ និងជំនាញការងារ មកអភិវឌ្ឍប្រទេសផងដែរ៕