នៅព្រឹកថ្ងៃអាទិត្យ ទី០៧ ខែសីហា ឆ្នាំ២០២២នេះ អ្នកឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុងឫទ្ធីគ្រុប បានដើរហាត់ប្រាណនៅតាមជួរភ្នំសុខៗ ក៏មាននារីម្នាក់ចុះពីលើម៉ូតូមកថ្វាយបង្គុំលោកចំនួន ៣ដង និងសុំលុយ ១០ម៉ឺនរៀល ដើម្បីកាត់សម្លៀកបំពាក់ ត្រៀមសម្រាប់ថ្ងៃរៀបការរបស់ខ្លួន។
អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានលើកឡើងនៅលើហ្វេសប៊ុក នារសៀលថ្ងៃអាទិត្យនេះ យ៉ាងដូច្នេះថា អ្នកសាងអំពេីបាបកម្មតែងតែទទួលនូវអំពើបាប អ្នកសាងអំពេីល្អតែងតែជួបនូវបុណ្យកុសលដែលខ្លួនបានសាង។ លោកបន្តថា៖ “វេលាម៉ោង៦ព្រឹកថ្ងៃអាទិត្យ ទី៧ខែសីហា ឆ្នាំ២០២២ កំពុងតែដេីហាត់ប្រាណនៅតាមជួរភ្នំ មានប្រជាជនម្នាក់ ចុះពីលេីម៉ូតូមកថ្វាយបង្គុំបីដង ហេីយស្រដីថាមានគេមកនិយាយ (ចែចូវ) ឥឡូវត្រូវគ្នាជិតដល់ថ្ងៃរៀបការហេីយ សុំលុយដប់មុឺនរៀលយកមកកាត់សម្លៀកបំពាក់។ ពេលនោះខ្ញុំគ្មានលុយជាប់នឹងខ្លួនទេ ដល់ម៉ោង៨ព្រឹកខ្ញុំបានស្វែងរកគាត់ ដេីម្បីយកថវិកាចំនួន ១០០ដុល្លារមកជូនគាត់តែម្តងទៅ”។
សូមបញ្ជាក់ថា អ្នកឧកញ៉ា ម៉ុង ឫទ្ធី ជាសេដ្ឋីមួយរូបនៅកម្ពុជា ដែលលោកបានវិនិយោគច្រើនលើវិស័យកសិ-ឧស្សាហកម្ម។ លោកឧកញ៉ា ត្រូវបានគេទទួលស្គាល់ថា ជាឧកញ៉ាម្នាក់ដែលមានចិត្តធម៌ ដែលតែងតែជួយដល់កម្មកររបស់លោកជាប្រចាំ។ ជាក់ស្តែង កាលពីខែមិថុនា ឆ្នាំ២០២២ អ្នកឧកញ៉ា ក៏បានជួយដល់កម្មករម្នាក់ ដែលលុតជង្គង់សុំប្រាក់បង្គ្រប់ ដើម្បីបានការប្រពន្ធផងដែរ ព្រោះតែកម្មកររូបនោះ មានប្រាក់សន្សំមិនគ្រប់ថ្លៃបណ្ណាការ ហើយអ្នកឧកញ៉ាក៏ជូន ១៥០០ដុល្លារបន្ថែម៕