តើខេត្តព្រះសីហនុ មានកោះសរុបប៉ុន្មាន? តើមានក្រុមហ៊ុនប៉ុន្មាន កំពុងវិយោគលើកោះទាំងនោះ?

សង្គម​ និង​សេដ្ឋកិច្ច

ខេត្តព្រះសីហនុ មានកោះសរុបប្រមាណចំនួន ៣២កោះ ដែលក្នុងនោះមានកោះចំនួន ១៩ ត្រូវបានវិនិយោគដោយ​ក្រុមហ៊ុន​ឯកជនចំនួន ២៣។ នេះបើតាមកិច្ចប្រជុំស្តីពីធ្វើបច្ចុប្បន្នភាពព័ត៌មាន និងសន្តិសុខលម្ហសមុទ្រ កាលពី​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងកិច្ចប្រជុំជាមួយក្រុមការងារអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ស្តីពីធ្វើបច្ចុប្បន្នភាពពត៌មាន និងសន្តិសុខលម្ហសមុទ្រ លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ បានឱ្យដឹងថាខេត្តព្រះសីហនុ មានកោះចំនួន៣២ ក្នុងនោះ៖
-ក្រុងព្រះសីហនុ មានកោះចំនួន ៥ មានក្រុមហ៊ុនចំនួន៤ វិនិយោគលើកោះ៤
-ក្រុងកោះរ៉ុង មានកោះ១៩ មានក្រុមហ៊ុនចំនួន៧ វិនិយោគលើកោះចំនួន៩
-ស្រុកព្រៃនប់ មានកោះចំនួន៧ មានក្រុមហ៊ុនចំនួន១២ វិនិយោគលើកោះចំនួន៦
-ស្រុកស្ទឹងហាវ មានកោះចំនួន១។

ក្នុងចំណោមកោះទាំង៣២ នៃខេត្តព្រះសីហនុ មានកោះចំនួន១៩ ត្រូវបានទទួលគោលការណ៍វិនិយោគ អភិវឌ្ឍពីរាជរដ្ឋាភិបាលដែលមាន ២៣ក្រុមហ៊ុន។

លោកអភិបាលរងខេត្តរូបនេះ ក៏បានបន្តថា ក្នុងនាមរដ្ឋបាលខេត្តស្វាគមន៍គណៈប្រតិភូដែលបានមកធ្វើបច្ចុប្បន្នភាពព័ត៌មានសន្តិសុខលម្ហសមុទ្រនៅខេត្តព្រះសីហនុ ក៏ដូចជានៅតាមបណ្តាកោះមួយចំនួនទៀតក្នុងខេត្តជាប់សមុទ្រ។

គួរបញ្ជាក់ដែរថា ដើម្បីធ្វើបច្ចុប្បន្នភាពព័ត៌មាន និងសន្តិសុខលម្ហសមុទ្រ ក្រុមការងារត្រូវការទិន្នន័យថ្នីៗបន្ថែម ដើម្បីធ្វើការផ្ទៀងផ្ទាត់ ពិសេសការវិនិយោគនៅលើកោះ និងផលប៉ះពាល់ទៅលើវិស័យការពារជាតិ ពិសេសទាមទាឱ្យក្រុមការងារប្រមូលទិន្នន័យ ដើម្បីធ្វើបច្ចុប្បន្នភាពឱ្យកាន់តែស៊ីជំរៅ និងមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងដែនសមុទ្រកម្ពុជា៕ អត្ថបទ៖ រង្សី