FBI ចុះឆែកឆេរផ្ទះ ដូណាល់ ត្រាំ ស្របពេលលឺល្ហៀងៗពីការឈរឈ្មោះបេក្ខភាពប្រធានាធិបតីអាណត្តិថ្មី

អន្តរជាតិ

កាលពី​ថ្ងៃច័ន្ទ​កន្លង​ទៅ ក្រុម​ប៉ូលិស FBI បាន​ចុះ​ធ្វើការ​ឆែកឆេរ​ផ្ទះ​អតីត​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ភូមិគ្រឹះ Mar-a-Lago ស្ថិត​នៅ​រដ្ឋ Florida ជាមួយ​នឹង​ការ​ចោទ​ប្រកាន់​ថា លោក​បាន​យក​ឯកសារ​សំខាន់ៗ​មួយ​ចំនួន​ពី​សេតវិមាន​មក​ផ្ទះ​របស់​លោក។ នេះ​បើតាម​ការចុះផ្សាយ​ពី CNN។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹម​នឹង​ការ​ចុះ​ឆែកឆេរ​មួយ​នេះ អតីត​ថ្នាក់ដឹកនាំ​អាមេរិក​គឺមិន​បាន​ស្ថិត​នៅ​ក្នុង​ផ្ទះ​នេះ​ឡើយ ពោល​គឺ​លោក​កំពុង​ស្នាក់នៅ Trump Tower នៃ​ទីក្រុង New York ហើយ​លោក​បាន​អះអាង​ថា ក្រុម​ប៉ូលិស FBI ថែម​ទាំង​បាន​គាស់​ទូដែក​របស់​លោក​ថែម​ទៀត។ នេះ​បើតាម​ប្រភព​ជិតស្និទ្ធ​មួយ​ប្រាប់ CNN។

គួស​បញ្ជាក់​ដែរ​ថា ដីកា​ចុះឆែកឆេរ​ផ្ទះ​នេះ​គឺ​បាន​កើតឡើង​ បន្ទាប់​ពី​មហាសេដ្ឋី​ខាងលើ​ចាប់ផ្ដើម​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ជាមួយ​នឹង​ក្រសួង​យុត្តិធម៌ ក៏​ដូចជា​កិត្តិនាម​របស់​លោក​បាន​ជាប់​នៅ​ក្រប​សារព័ត៌មាន​ធំៗ​ជាច្រើន​មួយ​រយៈ​ចុងក្រោយ ស្របពេល​លឺ​ដំណឹង​ថា នៅ​ឆ្នាំ ២០២៤ ខាងមុខ ដូណាល់ ត្រាំ នឹង​ឈរ​ឈ្មោះ​ជា​បេក្ខភាព​ប្រធានាធិបតី​ម្ដងទៀត៕