អ្នកស្លាប់ដោយ​វីរុសកូរ៉ូណា កើន​​ឡើង​​ដល់​១០១៨​នាក់​ហើយ

ព័ត៌មានថ្មីៗ

អ្នកស្លាប់​ដោយសារ​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី បានកើន​ឡើង​ដល់​១០១៨នាក់​ហើយ នៅព្រឹក​ថ្ងៃ​ទី​១១ ខែកុម្ភៈនេះ​។ កាលពីថ្ងៃទី ១០ ខែកុម្ភៈ ចំនួនអ្នកស្លាប់ដោយមេរោគនេះ ត្រឹមតែ ៩១០នាក់ប៉ុណ្ណោះ ពោលគឺមួយ​ថ្ងៃកើន​ឡើងអ្នកស្លាប់រហូតដល់ទៅ ១០៨នាក់។ គណៈកម្មាធិការ​សុខាភិបាល​ជាតិចិន បាន​បង្ហាញ​ទិន្នន័យ អ្នកជំងឺ​កើន​ឡើងដល់​ប្រមាណ​៤៣០០០​នាក់ ក្នុងនោះ​ជិត​៤០០​នាក់​ស្ថិតនៅ​ក្រៅប្រទេស​ចិន និង​៧០​នាក់​នៅ​តំបន់​រដ្ឋបាល​ពិសេស ហុងកុង ម៉ា​កាវ និង​តៃវ៉ាន់​។​

​ក្នុងចំណោម​នោះ អ្នកជំងឺ​ជាង​៧០០០​នាក់​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ហើយ​ជិត​៤០០០​នាក់ ត្រូវបាន​ព្យាបាល​សះស្បើយ និង​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​៕​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព