កាលពីពេលថ្មីៗនេះ លោក ចូ បៃឌិន ប្រធានាធិបតីអាមេរិកបានចុះហត្ថលេខាលើពិធីសារ ស្តីពីការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងស្តីពីការចូលជាសមាជិករបស់ហ្វាំងឡង់ និងស៊ុយអែតទៅក្នុងអង្គការណាតូ នេះបើតាមរបាយការណ៍របស់ Trend ដកស្រង់ពី TASS ។
ថ្នាក់ដឹកនាំមហាអំណាចមួយនេះបានចុះកិច្ចព្រមព្រៀងយល់ព្រមឲ្យប្រទេសទាំង ២ ក្លាយជាសមាជិក NATO នៅសេតវិមាន និងបានអំពាវនាវឲ្យប្រទេសសមាជិកដទៃពន្លឿនការអនុម័តឲ្យបានឆាប់រហ័ស ដើម្បីឲ្យស៊ុយអែត និងហ្វាំងឡង់ក្លាយជាសមាជិកពេញសិទ្ធិឆាប់ៗ។
សូមជម្រាបដែរថា លោកខាងលិចហាក់កំពុងព្យាយាមពង្រីកអំណាចតាមរយៈអូសទាញសមាជិកអឺរ៉ុបផ្សេងៗឲ្យក្លាយជាសមាជិក NATO បន្ទាប់ពីរុស្ស៊ីបើកការឈ្លានពានចូលអ៊ុយក្រែន ប៉ុន្តែក្នុងចំណោមសមាជិក NATO ទាំងអស់ ប្រទេសតួកគីបែរជាមិនយល់ស្របក្នុងការអនុញ្ញាតឲ្យស៊ុយអែត និងហ្វាំងឡង់ក្លាយជាសមាជិករបស់អង្គការ NATO ទៅវិញ៕