ប្រធានាធិបតីកូរ៉េខាងត្បូង លើកលែងទោសមេធំ Samsung ដើម្បីមក​ជួយ​ស្ដារ​សេដ្ឋកិច្ច​

អន្តរជាតិ

កាលពី​ខែមករា​ឆ្នាំទៅ លោក Lee Jae-yong ដែល​ជា​មេធំ​របស់​ក្រុមហ៊ុន Samsung ត្រូវបាន​ចោទប្រកាន់​ពី​បទ​កិបកេង និង​ស៊ីសំណូកសូកប៉ាន់ ហើយ​ថ្មីៗនេះ​មហាសេដ្ឋី​ម្នាក់នេះ​ត្រូវ​ទទួល​បាន​ការ​លើកលែងទោស​ពី​ប្រធានាធិបតី។ នេះបើតាម​ការ​ចុះផ្សាយ​ពី NDTV។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែល​បាន​បន្ថែម​ថា ការ​លើកលែង​ទោស​សម្រាប់​មហាសេដ្ឋី​កូរ៉េខាងត្បូង​គឺ ប្រៀប​ដូចជា​ការ​ផ្ដល់​ឱកាស​ឲ្យ​បុគ្គល​ម្នាក់នេះ​កែប្រែ​កំហុស និង​ងាក​មក​ជួយ​ស្ដារ​សេដ្ឋកិច្ច​ប្រទេស​ដែល​កំពុង​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច។

លោក Lee ត្រូវបាន​ដោះលែង​ឲ្យ​នៅ​ក្រៅឃុំ​កាលពី​ខែសីហា ២០២១ បន្ទាប់​ពី​ចំណាយ​ពេល​ប្រមាណ ១៨ ខែ​នៅ​ពន្ធនាគារ​។

ដោយឡែក មន្ត្រី​យុត្តិធម៌ Han Dong-hoon ក៏​បាន​បង្ហើប​ដែរ​ថា ការ​លើកលែង​ទោស​សម្រាប់​លោក​ Lee និង​បុគ្គល​មាន​ឥទ្ធិពល​ផ្សេងៗ​ទៀត នឹង​អាច​ជួយ​ឲ្យ​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ងើបឡើង​មក​វិញ តាម​រយៈ​ការបណ្ដាក់ទុន និង​ការ​បង្កើតការងារ​ថ្មីៗ៕